រដ្ឋសភាវៀតណាមនិងសភាអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប

(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌ មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅសភាអឺរ៉ុប (EP) របស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក ប្រធានក្រុមបេសក កម្មវៀតណាមប្រចាំនៅ EU លោក Vu Anh Quang បានអះអាងថា: រដ្ឋសភាវៀតណាមនិង EP មានតួនាទីសំខាន់ណាស់ ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ 
រដ្ឋសភាវៀតណាមនិងសភាអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប - ảnh 1 ឯកអគ្គរដ្ឋទូតប្រចាំនៅបែលហ្ស៊ិក លោក Vu Anh Quang (រូបថតៈ  Kim Chung/TTXVN)

នាពេលខាងមុខនេះ ទាំងរដ្ឋសភាវៀតណាមក៏ដូចជា EP នឹងអនុវត្តបែបបទ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងគាំពារវិនិយោគ វៀតណាម-EU។

ឯកអគ្គរដ្ឋទូតលោក Vu Anh Quang បានអះអាងថា: វៀតណាមជានិច្ចកាលបានកំណត់ទំនាក់ទំនងជាមួយ EU ជាទិសដៅអាទិភាពមួយក្នុងយុទ្ធសាស្ត្រកិច្ចការបរទេសរបស់ខ្លួន។ សហភាពអឺរ៉ុបក៏មានការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ក្នុងគោលនយោបាយពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ី - ប៉ាស៊ីហ្វិក ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជានយោបាយនិងសន្តិសុខ។ សហភាពអឺរ៉ុបតែងតែចាត់ទុកតួនាទីដ៏សំខាន់របស់អាស៊ានក្នុងយុទ្ធសាស្ត្រ សហប្រតិបត្តិការជាមួយតំបន់អាស៊ី - ប៉ាស៊ីហ្វិក និងតួនាទីរបស់វៀតណាមគឺមិនអាចខ្វះបាននៅក្នុងយុទ្ធសាស្ត្ររួមនេះផងដែរ។

ឯកអគ្គរដ្ឋទូតលោក Vu Anh Quang បានឱ្យដឹងថែមទៀតថា: ក្នុងរយះពេលខាងមុខនេះរដ្ឋសភានៃប្រទេសទាំង ២ នឹងមានការងារជាច្រើនដើម្បីលើកកំពស់ទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុបឡើងកំពស់ថ្មី។ ហើយរដ្ឋសភាវៀតណាមនិង EP មានតួនាទីសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ នោះគឺ ធ្វើយ៉ាងម៉េច ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងការពារពាណិជ្ជកម្មនិងវិនិយោគវៀតណាម- EU។ ទន្ទឹមជាមួយគ្នានោះ ត្រូវបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍនិងការអនុម័តលើឯកសារ ដើម្បីប្រតិបត្តិកិច្ចព្រមព្រៀងស្តីពីការការពារពាណិជ្ជកម្មនិងវិនិយោគក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ