រដ្ឋសភាវៀតណាមនីតិកាលទី១៤អនុម័តលើសេចក្ដីសម្រេចចិត្ត ច្បាប់និង ច្បាប់ធ្វើវិសោធនកម្មមួយចំនួន

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៩ នាព្រឹកថ្ងៃទី១៨ មិថុនា រដ្ឋសភា វៀតណាមបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការទទួលស្គាល់និងអនុញ្ញាតឲ្យអនុវត្តសាលក្រមរបស់ស្ថាប័នដោះស្រាយជម្លោះតាមបទបញ្ញតិនៃកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដោយទទួលបានសម្លេងគាំទ្រពីសមាជិកសមាជិកាសភាចំនួន៩៥,០៣%។ 

សេចក្ដីសម្រេចចិត្តនេះបានកំណត់ការទទួលស្គាល់និងអនុញ្ញាតឲ្យអនុវត្តនៅវៀតណាមនូវសាលក្រមចុងក្រោយស្ដីពីកាតព្វកិច្ចខាងហិរញ្ញវត្ថុដែលបានចេញផ្សាយដោយស្ថាប័នដោះស្រាយជម្លោះវិនិយោគ តាមការកំណត់នៅផ្នែក B ជំពូក ៣ នៃកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាមនិងសហភាព អឺរ៉ុបដែលបានចុះហត្ថលេខានាថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៩ នៅវៀតណាម។

សេចក្ដីសម្រេចចិត្តនេះមានសុពលភាពចាប់ពីថ្ងៃដែលកិច្ចព្រមព្រៀង EVIPA មានសុពលភាពដែរ។

នាព្រឹកថ្ងៃដដែល រដ្ឋសភាក៏បានអនុម័តលើច្បាប់ធ្វើវិសោធន៍កម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ស្ដីពីការចេញផ្សាយឯកសារច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ