រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២០

(VOVWORLD) - វៀតណាមខិតខំប្រឹង ប្រែងសម្រេចបាននូវកំណើន GDP ប្រមាណ៦,៨% នាឆ្នាំ២០២០ ក្នុងនោះធានា ភាពសុខដុមរវាងគោលដៅកំណើននិងការគ្រប់គ្រងអតិផរណា ធានាតុល្យភាព សេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គមនានា។
រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២០ - ảnh 1 រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២០ (រូបថត៖ quochoi.vn)

  ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្ត ស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២០។ តាមនោះ វៀតណាមខិតខំប្រឹង ប្រែងសម្រេចបាននូវកំណើន GDP ប្រមាណ៦,៨% នាឆ្នាំ២០២០ ក្នុងនោះធានា ភាពសុខដុមរវាងគោលដៅកំណើននិងការគ្រប់គ្រងអតិផរណា ធានាតុល្យភាព សេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គមនានា។

        បន្ទាប់នោះ រដ្ឋសភាបានស្ដាប់របាយការណ៍ត្រួតពិនិត្យលើសេចក្ដីព្រាង ច្បាប់វិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)។ ច្បាប់ PPP នឹងរួមចំណែកបំពេញរបៀបរបបសេដ្ឋកិច្ចទីផ្សារ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ ប្រទេសជាតិ ហើយធានាលក្ខណៈគតិយុត្តប្រកបដោយស្ថិរភាព លើកកំពស់ ប្រសិទ្ធភាពក្នុងការអនុវត្ត លក្ខណៈអាចធ្វើបាននៃគម្រោង PPP ក្នុងរយៈពេល យូរអង្វែង។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បាន អោយដឹងថា៖

        “ត្រូវតែកសាងច្បាប់ដែលមានតម្លៃខាងគតិយុត្តខ្ពស់ស្ដីពីសកម្មភាពវិនិ យោគ PPP ហើយធានាអោយបទបញ្ញត្តិនៃច្បាប់នេះ សមស្របនឹងការសន្យា អន្តរជាតិស្ដីពីវិនិយោគ ពាណិជ្ជកម្ម គោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ យក ផលប្រយោជន៍របស់ប្រជាជន រដ្ឋ និងវិនិយោគិនជាស្នូល។ បង្កើតយន្តការអនុវត្ត គម្រោង ជ្រើសរើសវិនិយោគិនដោយមានលក្ខណៈបើកចំហរ តម្លាភាព ប្រសិទ្ធ ភាពនិងសាមញ្ញ។ ទាក់ទាញជាអតិបរមានិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវប្រភពធនធាននៃតំបន់សេដ្ឋកិច្ចឯកជន ក៏ដូចជារបស់រដ្ឋក្នុងគម្រោង PPP សំដៅបង្កើតកម្លាំងចលករថ្មីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”។

        នាព្រឹកថ្ងៃដដែល រដ្ឋសភាក៏បានស្ដាប់របាយការណ៍ត្រួតពិនិត្យលើសេចក្ដី ព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់សំណង់ និង ច្បាប់ទំនប់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ