រាត្រីបុណ្យសំពះព្រះខែ ៖ ចង្កៀងគោមបំភ្លឺបំណងប្រាថ្នា

(VOVWORLD) - រាត្រីបុណ្យសំពះព្រះខែ ក្រោមប្រធានបទ ចង្កៀងគោមបំភ្លឺបំណងប្រាថ្នា បានប្រារព្ធឡើងតាមទម្រង់អនឡាញ នាយប់ថ្ងៃទី ២០ ខែកញ្ញា នៅទីក្រុងហាណូយ ។ 
រាត្រីបុណ្យសំពះព្រះខែ ៖ ចង្កៀងគោមបំភ្លឺបំណងប្រាថ្នា - ảnh 1រាត្រីនេះពោរពេញទៅដោយកម្មវិធីសិល្បៈដ៏វិសេសវិសាល

កម្មវិធីនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺរណែត ជាមួយទីក្រុងចំនួន ៧ រួមមាន៖ ទីក្រុងហូ ជីមិញ Binh Duong, Kien Giang, Khanh Hoa, Bac Giang, Ha Tinh, Gia Lai និងមជ្ឈមណ្ឌលប្រជុំជីវភាពយុវជនចំនួន ៣ នៅខេត្ត Lao Cai, Ha Giang និង Ninh Binh។

នៅក្នុងរាត្រីបុណ្យនេះ ប្អូនៗកុមារៗបានរីករាយជាមួយនឹងការសម្តែងសៀករហ័សកម្ម សិល្បៈពិសេស ការសម្តែងលោតម៉ុងសាយរបស់កុមារហាណូយនិងកុមារជាច្រើនមកពីខេត្ត ក្រុងដទៃទៀត។ លោក Nguyen Ngoc Luong លេខាមជ្ឈឹមសម្ព័ន្ធយុវជន ប្រធានក្រុមប្រឹក្សាកុមារជំទង់មជ្ឈឹមបានសង្កត់ធ្ងន់ថា៖ កម្មវិធីនៃរាត្រីបុណ្យសំពះព្រះខែ រួមជាមួយសកម្មភាពជាច្រើនទៀតដែលបានប្រព្រឹត្តទៅនាពេលកន្លងមក ដូចជាកាដូខាងស្មារតី ដោយមានគោលបំណងថា កុមារមានពិធីបុណ្យសំពះព្រះខែដ៏កក់ក្តៅ ដោយមានក្តីស្រឡាញ់ ការចែករំលែក និងការយកចិត្តទុកដាក់របស់អង្គការ សម្ព័ន្ធយុវជន និងក្រុមកុមារជំទង់នៅគ្រប់ជាន់ថ្នាក់។

ដំណើរការនៃពិធី "ចង្កៀងគោមបំភ្លឺបំណងប្រាថ្នា" រួមជាមួយកម្មវិធីជួបសំណេះសំណាលនិងផ្តល់អំណោយដល់កុមារកំពុងជំនះរាល់ការលំបាកនិងសង្វែករៀនសូត្រ កុមារដែលមានជំងឺធ្ងន់ធ្ងរ ហើយបានជួយឱ្យកុមារមានអារម្មណ៍រីករាយអំពីបុណ្យសំពះព្រះខែពោរពេញដោយក្តីស្រឡាញ់ពិសេស ក្នុងអំឡុងពេលមានជំងឺរាតត្បាតនាបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ