រៀបចំឯកសារមុខរបរធ្វើគំនូរប្រជាប្រិយ Dong Ho ដើម្បីដាក់ជូនទៅអង្គការ UNESCO

(VOVWORLD) -ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានឯកភាពជាមួយនឹងសំណើរ របស់គណៈកម្មាធិការប្រជាជនខេត្ត Bac Ninh ស្តីអំពីការរៀបចំឯកសារមុខរបរ ធ្វើគំនូរប្រជាប្រិយ Dong Ho ដើម្បីដាក់ជូនទៅអង្គការ UNESCO ដោយបញ្ចូល ក្នុងបញ្ជីរាយនាមបេតិកភ័ណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់នៅលើពិភពលោក។
រៀបចំឯកសារមុខរបរធ្វើគំនូរប្រជាប្រិយ Dong Ho ដើម្បីដាក់ជូនទៅអង្គការ UNESCO - ảnh 1 រៀបចំឯកសារមុខរបរធ្វើគំនូរប្រជាប្រិយ Dong Ho ដើម្បីដាក់ជូនទៅអង្គការ UNESCO

មុខរបរធ្វើគំនូរ Dong Ho ជាការងារឆ្លាក់ឈើប្រជាប្រិយ ដោយប្រជាជនភូមិ Dong Ho (ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh) ឆ្នៃប្រឌិតឡើង និង អភិវឌ្ឍន៍ក្លាយទៅជាភូមិមុខរបរមួយ។ គិតមកដល់ពេលនេះតទៅវៀតណាមមានបេតិកភណ្ឌចំនួន១២ដែលត្រូវបាន អង្អការ UNESCO លើកតម្កើងនិងទទួលស្គាល់ជាវប្បធម៌អរូបីពិភពលោក ក្នុងនោះមានជាអាទិ៍ តន្ត្រីព្រះរាជវាំង Hue លំហរវប្បធម៌វប្បធម៌គងឃ្មោះ Tay Nguyen ចម្រៀងប្រជាប្រិយ Quan ho ច្រៀង Xoan ជាដើម។ល។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ