រ៉ូម៉ានីអាចនឹងមាននាយករដ្ឋមន្ត្រីនារីជាលើកដំបូង

(VOVWORLD) -នាថ្ងៃទី ១៧ មករា ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានតែងតាំងលោកស្រី Viorica Dancila សមាជិកាជាន់ខ្ពស់របស់គណបក្សសង្គមប្រជាធិបតេយ្យ (PSD) កាន់អំណាចទទួលមុខងារជានារយករដ្ឋមន្ត្រី។
រ៉ូម៉ានីអាចនឹងមាននាយករដ្ឋមន្ត្រីនារីជាលើកដំបូង - ảnh 1រ៉ូម៉ានីអាចនឹងមាននាយករដ្ឋមន្ត្រីនារីជាលើកដំបូង 

នាថ្ងៃទី ១៧ មករា ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានតែងតាំងលោកស្រី Viorica Dancila សមាជិកាជាន់ខ្ពស់របស់គណបក្សសង្គមប្រជាធិបតេយ្យ (PSD) កាន់អំណាចទទួលមុខងារជានារយករដ្ឋមន្ត្រី។

ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានវាយតម្លៃខ្ពស់ចំពោះលោកស្រី Dancila វ័យអាយុ ៥៤ ឆ្នាំ ដែលធ្លាប់ជាវិស្វករលើវិស័យប្រែងឧស្ម័ន ហើយជាមនុស្ស"សុភាពរាបសានិងមានសមត្ថភាព" ។ ថ្នាក់ដឹកនាំរូបនេះ ក៏បានសម្ដែងក្ដីសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងធ្វើការយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយនៅសេសសល់ ហើយបញ្ចៀសវាសវាងស្ថានភាពអស្ថិរភាពនយោបាយ។

        ប្រសិនបើរដ្ឋសភាអនុម័តនោះ លោកស្រី Dancila និងក្លាយទៅជានាយករដ្ឋមន្ត្រីទី ៣ របស់រ៉ូម៉ានីក្នុងអំឡុងពេល ៧ ខែកន្លងទៅ ហើយលោកស្រីក៏ជានាយករដ្ឋមន្ត្រីនារីដំបូងនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ