រំលឹកខួបលើកទី៦៥ទិវាជ័យជំនះ Dien Bien Phu

(VOVWORLD) - ពិព័រណ៍នេះបានដាក់តាំង បង្ហាញឯកសារផែនទីនិងវត្ថុតាងជាច្រើនដែលកំពុងត្រូវបានរក្សាទុកនៅស្ថាប័នប័ណ្ណាសារនិងស្ថាប័នវប្បធម៌នានារបស់វៀតណាមនិងស្ថាប័នប័ណ្ណសារក្រសួង ការពារជាតិបារាំង អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ Dien Bien Phu កាលពីឆ្នាំ ១៩៥៤។ 
រំលឹកខួបលើកទី៦៥ទិវាជ័យជំនះ Dien Bien Phu - ảnh 1បណ្ដាតំណាងមកទស្សនាពិព័រណ៍ (រូបថត៖ TTXVN) 

នាថ្ងៃទី១៩ ខែមេសា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ភាគខាង ជើងវៀតណាម បានប្រព្រឹត្តទៅពិព័រណ៍ក្រោមប្រធានបទ “Dien Bien Phu - ទំព័រ មាសក្នុងប្រវត្តិសាស្ត្រជាតិ” ដោយមានការចូលរួមរបស់ប្រជាជនក្នុងខេត្ត ក៏ដូច ជាភ្ញៀវទាំងជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករផងដែរ។

        ពិព័រណ៍នេះមានផ្នែកចំនួន៣រួមមាន៖ ការត្រៀមរៀបចំអោយយុទ្ធនាការ Dien Bien Phu ៤៦យប់ថ្ងៃ-ការវិវត្តន៍និងលទ្ធផល និងកិច្ចព្រមព្រៀងទីក្រុង ហ្សឺណែវ- បញ្ចប់សង្គ្រាម ស្ដារសន្តិភាពឡើងវិញ។ ពិព័រណ៍នេះបានដាក់តាំង បង្ហាញឯកសារផែនទីនិងវត្ថុតាងជាច្រើនដែលកំពុងត្រូវបានរក្សាទុកនៅស្ថាប័នប័ណ្ណាសារនិងស្ថាប័នវប្បធម៌នានារបស់វៀតណាមនិងស្ថាប័នប័ណ្ណសារក្រសួង ការពារជាតិបារាំង អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ Dien Bien Phu កាលពីឆ្នាំ ១៩៥៤។ ពិព័រណ៍នេះគឺជាប្រភពឯកសារប្រវត្តិសាស្ត្រពិតប្រកដនិងសត្យានុម័ត ស្ដីពីព្រឹត្តិការណ៍ Dien Bien Phu ព្រមទាំងរួមចំណែកឃោសនា អប់រំប្រពៃណី ស្នេហាជាតិនិងសាមគ្គីជាតិសម្រាប់ជំនាន់យុវជនវៀតណាមនាបច្ចុប្បន្នផងដែរ។ លោក Vu Nam Hai នាយកមន្ទីរជ័យជំនះ Dien Bien Phu បានអោយដឹងថា៖

        “សារមន្ទីរជ័យជំនះ Dien Bien Phu នឹងជ្រើសរើសឯកសារនិងវត្ថុតាងថ្មីៗ ដែលមិនទាន់ត្រូវបានប្រកាសសាធារណៈ ដើម្បីបំពេញបន្ថែមទៅក្នុងអគារតាំង បង្ហាញនៃសារមន្ទីរ។ ធ្វើយ៉ាងដូច្នេះដើម្បីជួយអោយភ្ញៀវពេលដែលមកទស្សនា ម្ដងៗ អាចយល់ដឹងបន្ថែមអំពីជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu”។

        ពិព័រណ៍នេះនឹងបើកទ្វារទទួលភ្ញៀវមកទស្សនារហូតដល់ដំណាច់ថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ