រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា

(VOVWORLD) -នាថ្ងៃទី ២១ ធ្នូ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២/ធ្នូ/១៩៤៤) លើកទី ២៨ ទិវាបុណ្យការពារប្រទេសប្រជាជនទាំងមូល (២២/ធ្នូ/១៩៨៩) ស្ថានទូតវៀតណាម ស្ថាប័នតំណាង សហគ្រាស និស្សិត និងសហគមន៍ជនវៀតណាមនៅកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កា អុជធូបនៅស្ដូបមិត្តភាពវៀតណាមកម្ពុជានៅរាជធានីភ្នំពេញ។
រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា - ảnh 1 រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា

នាថ្ងៃទី ២១ ធ្នូ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២/ធ្នូ/១៩៤៤) លើកទី ២៨ ទិវាបុណ្យការពារប្រទេសប្រជាជនទាំងមូល (២២/ធ្នូ/១៩៨៩) ស្ថានទូតវៀតណាម ស្ថាប័នតំណាង សហគ្រាស និស្សិត និងសហគមន៍ជនវៀតណាមនៅកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កា អុជធូបនៅស្ដូបមិត្តភាពវៀតណាមកម្ពុជានៅរាជធានីភ្នំពេញ។ អញ្ជើញចូលពិធីនេះមានគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសូងការពារប្រទេស និងគណៈប្រតិភូតំណាងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ។

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ គណៈប្រតិភូវៀតណាម និងកម្ពុជាជាច្រើនបានអញ្ជើញទៅទីស្ដីការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជាដើម្បីអបអរសាទរក្នុងឱកាសទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងទិវាបុណ្យការពារប្រទេសប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ