រលកយក្សស៊ូណាមីនៅឥណ្ឌូនេស៊ី៖ បិរមាណជនរងគ្រោះបន្តកើនឡើង

(VOVWORLD) - នាថ្ងៃទី២៤ ខែធ្នូ អាជ្ញាធរឥណ្ឌូនេស៊ីបានអោយដឹងថា បរិមាណជនស្លាប់ និងរងរបួសដោយរលកយក្សស៊ូណាមីនៅតាមបណ្ដោយដៃសមុទ្រ Sunda នៃ ប្រទេសនេះបង្កឡើង បានកើនឡើងយ៉ាងហោចណាស់ចំនួន៣៧៣នាក់ ស្លាប់និងជាង១៤០០នាក់ផ្សេងទៀតត្រូវរងរបួស។ 
អ្នកនាំពាក្យស្ថាប័នបន្ធូរស្រាលគ្រោះធម្មជាតិ ឥណ្ឌូនេស៊ីលោក Sutopo Purwo Nugroho បានជូនដំណឹងថា មានមនុស្សចំនួន ១២៨នាក់នៅតែបាត់ខ្លួនក្នុងគ្រោះមហន្តរាយខាងលើ។ នាថ្ងៃដដែល មជ្ឈដ្ឋានអ្នក ជំនាញបានព្រមានថា អាចមានរលកយក្សស៊ូណាមីមួយទៀតដែលវាយប្រហារ ទៅលើឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ