រុស្ស៊ី និងអាមេរិកអះអាងនូវការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងអាវុធ

(VOVWORLD) -នេះជាការសាកពិសោធន៍មីស៊ីលរយៈចម្ងាយមធ្យមលើកដំបូងរបស់សហរដ្ឋអាមេរិកចាប់តាំងពីពេលប្រទេសនេះបានដកខ្លួនចេញពី សន្ធិសញ្ញាស្ដីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF)។
រុស្ស៊ី និងអាមេរិកអះអាងនូវការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងអាវុធ - ảnh 1ឧបទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy (កណ្ដាល) (រូបថត៖ vnanet.vn)

នាថ្ងៃទី ២២ ខែសីហា នៅក្នុងសម័យប្រជុំ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនោះ បណ្ដាតំណាងរុស្ស៊ី និងអាមេរិកបានផ្ដល់មតិខ្វែងគំនិតគ្នាអំពីបញ្ហាគ្រប់គ្រងអាវុធ ក្នុងបរិបទដែលប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា៖ បង្កគ្រោះអាសន្នអំពីការរត់ប្រណាំងសព្វាវុធថ្មី។ សម័យប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានកោះហៅតាមសំណើររបស់រុស្ស៊ី និងចិន ក្រោយពីថ្ងៃទី ១៩ ខែសីហាកន្លងទៅ អាមេរិកបានប្រកាសថា ប្រទេសនេះបានសាកពិសោធន៍ មីស៊ីលចង្អុលទិសដៅធម្មតា ដែលបានបាញ់ចេញពីដីគោក ហើយអាចវាយប្រហារគោលដៅនៅ ចម្ងាយជាង ៥០០ គីឡូម៉ែត្រ។

នេះជាការសាកពិសោធន៍មីស៊ីលរយៈចម្ងាយមធ្យមលើកដំបូងរបស់សហរដ្ឋអាមេរិកចាប់តាំងពីពេលប្រទេសនេះបានដកខ្លួនចេញពី សន្ធិសញ្ញាស្ដីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF)។

ថ្លែងនៅក្នុងសម័យប្រជុំនេះ ឧបទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បានសង្កត់ធ្ងន់ថាការបាញ់សាកពិសោធន៍មីស៊ីលពោលខាងលើបានសរឲ្យឃើញថា “អាមេរិកបានត្រៀមខ្លួនជាស្រេចសម្រាប់ការរត់ប្រណាំងសព្វា វុធ។”។ លោក Polyanskiy បានអំពាវនាវដល់បណ្តាប្រទេសអ៊ឺរ៉ុប ធ្វើសកម្មភាពដើម្បីរាំងស្កាត់អាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅទ្វិបនេះ។

ក្នុងពេលនោះ ឧបទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Jonathan Cohen បានបញ្ជាក់ថារាល់ការសាក់ពិសោធន៍របស់អាមេរិកអំពី ការអភិវឌ្ឍសក្តា នុពលអាវុធធម្មតាមិនមែនជាសកម្មភាពបង្ករឿងហេតុ ឬបង្កអស្ថិរភាពឡើយ។ លោកបានលើកច្បាស់ថា ទីក្រុង វ៉ាស៊ីនតោនបានផ្តោតសំខាន់លើ “ការគ្រប់គ្រងអាវុធយ៉ាងម៉ឺងម៉ាត់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ