រុស្ស៊ី៖ ភាពតានតឹងនៅទីក្រុង Aleppo កំពុងឡើងជណ្តើរ

រុស្ស៊ី៖ ភាពតានតឹងនៅទីក្រុង Aleppo កំពុងឡើងជណ្តើរ - ảnh 1
រុស្ស៊ី៖ ភាពតានតឹងនៅទីក្រុង Aleppo កំពុងឡើងជណ្តើរ (VNA)


(VOVworld) – នាថ្ងៃទី ១៨ កញ្ញា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖
ភាពតានតឹងកំពុងកើនឡើងនៅក្នុងនិងជិតនឹងទីក្រុង Aleppo ប៉ែក
ខាងជើងស៊ីរី ក្នុងកាលៈទេសៈ បណ្ដាកំលាំងបះបោរកំពុងត្រៀមរៀបចំ
អនុវត្តយុទ្ធនាការយោ ធាដោយទ្រង់ទ្រាយធំតម្រង់ទៅលើកងទ័ពស៊ីរី។
កងទ័ពរុស្ស៊ីក៏បានចោទប្រកាន់ អាមេរិកទទួលបរាជ័យក្នុងការអនុវត្ត
កិច្ចសន្យាសំដៅកំទិចមុខសញ្ញាភេរវកម្មនៅ ស៊ីរី។ នាថ្ងៃដដែល អង្គការ
ឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បានឲ្យដឹងថា៖ ការវាយប្រហារតាម
ផ្លូវអាកាសចំនួន ៤ បានកើតមានឡើងដែលតម្រង់ទៅលើ ទីតាំង
របស់ពួកឧទ្ទាមនៅទីក្រុង Aleppo ដែលធ្វើឲ្យមនុស្សជាច្រើននាក់រង
របួស។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Marc
Ayrault បានចាត់ទុកថា៖ បណ្ដាកំលាំងរដ្ឋាភិបាលស៊ីរីបានរំលោភទៅ
លើបទឈប់បាញ់ដែលអាមេរិកនិងរុស្ស៊ីគាំពារ។ រីឯខ្លួនវិញ ទីប្រឹក្សា
ជាន់ខ្ពស់របស់ប្រធានាធិបតីស៊ីរី លោកស្រី Buthaina Shaaban បាន
ចោទប្រកាន់ការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើស៊ីរីដឹកនាំ
ដោយសម្ព័ន្ធភាពយោធាអាមេរិកគឺមានចេតនា ប៉ុន្តែ Damascus
នៅសន្យាអនុវត្តបទឈប់បាញ់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ