រុស្ស៊ីចោទប្រកាន់អាមេរិករំលោភសន្ធិសញ្ញាលុបបំបាត់កាំជ្រួចមីស៊ីលរយៈមធ្យនិងរយៈខ្លី

រុស្ស៊ីចោទប្រកាន់អាមេរិករំលោភសន្ធិសញ្ញាលុបបំបាត់កាំជ្រួចមីស៊ីលរយៈមធ្យនិងរយៈខ្លី - ảnh 1
ប្រព័ន្ធការពារកាំជ្រួចមីស៊ីលរបស់អាមេរិក (រូបថត៖ japantimes.co.jp)

(VOVworld) - រុស្ស៊ីវាយតំលៃថា ការដែលអាមេរិករៀបចំប្រព័ន្ធបាញ់កាំជ្រួចមីស៊ីល
Mk៤១ នៅមូលដ្ឋាននៃប្រព័ន្ធការពារកាំជ្រួចមីស៊ីលរបស់អាមេរិកនៅ ប្រទេសរ៉ូម៉ានី
បានរំលោភទៅលើសន្ធិសញ្ញាលុបបំបាត់កាំជ្រួចមីស៊ីលរយៈមធ្យម និងរយៈខ្លី។នេះ
ជាសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria
Zakharova នាថ្ងៃទី២៤ ធ្នូ។លោកស្រី Zakharova បានឲ្យដឹង ថែមទៀតថា ក្នុងប្រ័ពន្ធ
ការពារកាំជ្រួចមីស៊ីលរបស់អាមេរិកនៅរ៉ូម៉ានីមាន ឧបករណ៍បាញ់ Mk៤១ ដែល
បានប្រើប្រាស់នៅលើនាវាចម្បាំងរបស់កងទ័ពជើង ទឹកអាមេរិក ដើម្បីបាញ់ឆ្លង
ទ្វីបក៏ដូចជាកាំជ្រួចរយៈមធ្យម Tomahawk ផងដែរ។ប្រការនេះជាមូលដ្ឋានដើម្បី
កំណត់ថា ការរៀបចំប្រព័ន្ធ បាញ់កាំជ្រួចនេះនៅលើដីគោកបានរំលោភដោយ
ផ្ទាល់ទៅលើសន្ធិសញ្ញាលុប បំបាត់កាំជ្រួចមីស៊ីលរយៈមធ្យមនិងរយៈខ្លី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ