រុស្ស៊ីចាប់ផ្តើមការបោះឆ្នោតក្នុងតំបន់

(VOVWORLD) - នាថ្ងៃទី ៨ កញ្ញា អ្នកបោះឆ្នោតរុស្ស៊ីបានចាប់ផ្តើមទៅបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងទេសាភិបាលនិងក្រុមប្រឹក្សានីតិប្បញ្ញត្តិក្នុងតំបន់។ 
រុស្ស៊ីចាប់ផ្តើមការបោះឆ្នោតក្នុងតំបន់   - ảnh 1 រុស្ស៊ីចាប់ផ្តើមការបោះឆ្នោតក្នុងតំបន់  (TASS)

(VOVworld) – នាថ្ងៃទី ៨ កញ្ញា អ្នកបោះឆ្នោតរុស្ស៊ីបានចាប់ផ្តើមទៅបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងទេសាភិបាលនិងក្រុមប្រឹក្សានីតិប្បញ្ញត្តិក្នុងតំបន់។ ក្នុងការបោះឆ្នោតលើកនេះ មានបេក្ខជនចំនួន ២៣៣ នាក់ឈរឈ្មោះក្នុងស្ថាប័ននីតិប្បញ្ញត្តិទីក្រុងម៉ូស្គូ ក្នុងនោះ មានបេក្ខជនជាតំណាងនៃបណ្តាគណៈបក្សចំនួន ១៧១ នាក់និងបេក្ខជនមិនចំណុះបក្សចំនួន ៦៣ នាក់។ ងឱកាសនេះដែរ ប្រជាពលរដ្ឋរុស្ស៊ីនឹងជ្រើសរើសទេសាភិបាលនៃតំបន់ចំនួន ១៦ និងក្រុមប្រឹក្សារនីតិ ប្បញ្ញត្តិនៅតំបន់ចំនួន ១៣។ ក្រៅពីនោះ អ្នកបោះឆ្នោតរុស្ស៊ីក៏នឹងចូលរួមក្នុងការ បោះឆ្នោតបំពេញបន្ថែមចូលក្នុងឌុយម៉ាជាតិ (សភាជាន់ទាបរុស្ស៊ី) តាមតំបន់ បោះឆ្នោតចំនួន ៤ មានដូចជាខេត្ត Khabarovsk ខេត្ត Novgorod ខេត្ត Sverdlovsk និងខេត្ត Orlov។ តាមទូរលេខឲ្យដឹងថា៖ មានអ្នកបោះឆ្នោតចំនួន ៧,២ លាននាក់ដែលមានលក្ខណៈគ្រាប់គ្រាន់ដើម្បីចូលរួមការបោះឆ្នោតលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ