រុស្ស៊ីដាក់ពាក្យស្នើអង្គការសុខភាពពិភពលោក ផ្ដល់អាជ្ញាប័ណ្ណលើវ៉ាក់សាំង Sputnik V

(VOVWORLD) - ប្រសិនបើត្រូវបានអង្គការសុខភាពពិភពលោកផ្ដល់ការអនុញ្ញាតនោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ីនឹងត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីឱសថដែលត្រូវបានទីភ្នាក់ងារគ្រប់គ្រងប្រមូលទិញនៅលើពិភពលោក និងរដ្ឋាភិបាលនានាប្រើប្រាស់ ក្នុងបរិមាណច្រើន។
រុស្ស៊ីដាក់ពាក្យស្នើអង្គការសុខភាពពិភពលោក ផ្ដល់អាជ្ញាប័ណ្ណលើវ៉ាក់សាំង Sputnik V - ảnh 1 វ៉ាក់សាំង Sputnik V  (រូបថត៖ REUTERS)

មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធ រុស្ស៊ី (RDIF) នៅថ្ងៃទី ២៧ ខែតុលាបានឲ្យដឹងថា សហព័ន្ធរុស្ស៊ីបានដាក់ពាក្យស្នើអង្គការសុខភាពពិភពលោក ផ្ដល់អាជ្ញាប័ណ្ណលើវ៉ាក់សាំង Sputnik V ប្រឆាំងកូវីដ ១៩។ ក្នុងសេចក្តីប្រកាសនេះ RDIF ដែលជាអង្គភាពជួយឧបត្ថម្ភការអភិវឌ្ឍវ៉ាក់សាំង Sputnik V បានបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងនៅលើពិភពលោកដែលបានដាក់ពាក្យស្នើអង្គការសុខភាពពិភពលោកឲ្យផ្ដល់អាជ្ញាប័ណ្ណលើវ៉ាក់សាំង ប្រឆាំងកូវីដ ១៩។ ប្រសិនបើត្រូវបានអង្គការសុខភាពពិភពលោកផ្ដល់ការអនុញ្ញាតនោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ីនឹងត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីឱសថដែលត្រូវបានទីភ្នាក់ងារគ្រប់គ្រងប្រមូលទិញនៅលើពិភពលោក និងរដ្ឋាភិបាលនានាប្រើប្រាស់ ក្នុងបរិមាណច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ