រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស្ស

(VOVWORLD) - ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដោយរុស្ស៊ីនៅខាងក្រៅទឹកដីរបស់ខ្លួនជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៦ អាចធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចកាន់តែតានតឹង។
រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស្ស - ảnh 1ប្រធានាធិបតីរុស្ស៊ី ចាប់ដៃជាមួយប្រធានាធិបតីបេឡារុស្ស ។ រូបថត៖ រ៉យទ័រ

រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស្ស។ នេះគឺជាសុន្ទរកថាតាមទូរទស្សន៍របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពី ថ្ងៃទី ២៥ មីនា។ ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដោយរុស្ស៊ីនៅខាងក្រៅទឹកដីរបស់ខ្លួនជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៦ អាចធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចកាន់តែតានតឹង។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា  រុស្ស៊ីជិតនឹងបញ្ចប់ការសាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរពិសេសនៅក្នុងប្រទេសបេឡារុស្សដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ១ ខែកក្កដាខាងមុខ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បាននិយាយផងដែរថា វិធានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុស្សគឺ "គ្មានអ្វីមិនប្រក្រតីភាពឡើយ" ។ លោកបាននិយាយថា "សហរដ្ឋអាមេរិកបានធ្វើកិច្ចការនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ គេបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាយូរមកហើយនៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់គេ" ។

ការសម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រត្រូវបានអំពាវនាវម្តងហើយម្តងទៀតដោយសម្ព័ន្ធមិត្តរបស់រុស្ស៊ីគឺបេឡារុស្ស។ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានលើកឡើងពីការព្រួយបារម្ភអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) គំរាមកំហែងប្រទេសនេះ ដូច្នេះទីក្រុង Minsk ត្រូវចាត់វិធានការសមស្របដើម្បីឆ្លើយតប។ លើលពីនេះទៅទៀត ការប្រកាសរបស់ចក្រភពអង់គ្លេសអំពីការបញ្ជូនគ្រាប់ផ្លោងដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមទៅកាន់អ៊ុយក្រែនក៏ជាហេតុផលមួយដែលធ្វើឱ្យរុស្ស៊ីធ្វើការសម្រេចចិត្តនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ