រស្ស៊ីនឹងដោះដូរទំនិញជាមួយអ៊ីរ៉ង់ដោយរូបិយប័ណ្ណក្នុងស្រុកដើម្បីបញ្ចៀសបទដាក់ទណ្ឌកម្មរបស់អាមេរិក

(VOVWORLD) -នាថ្ងៃទី ១៨ ខែវិខ្ឆិកា រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីលោក Alexander Novak ដែលជាសហប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលរុស្ស៊ី - អ៊ីរ៉ង់ បានឲ្យដឹងថា រុស្ស៊ីអាចអនុវត្តន៍នូវការទូទាត់ជាមួយអ៊ីរ៉ង់ដោយរូបិយប័ណ្ណក្នុងស្រុកដើម្បី បន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមិនអើពើនឹងបទដាក់ទណ្ឌកម្មលើក្រុងតេអេរ៉ង់របស់អាមេរិកឡើយ។
រស្ស៊ីនឹងដោះដូរទំនិញជាមួយអ៊ីរ៉ង់ដោយរូបិយប័ណ្ណក្នុងស្រុកដើម្បីបញ្ចៀសបទដាក់ទណ្ឌកម្មរបស់អាមេរិក - ảnh 1 រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីលោក Alexander Novak (TTXVN)

លោក Alexander Novak បានលើកច្បាស់ថារុស្ស៊ីមិនទទួលស្គាល់នូវបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់របស់អាមេរិកឡើយ ដែលត្រូវបានប្រកាសដោយឯកតោភាគី ព្រមទាំងមិនទទួលបានការផ្ដល់សច្ចាប័នរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិឡើយ។ លោក Alexander Novak បានអះអាងថា រុស្ស៊ី នឹងបន្តស្វែងរកយន្តការសហប្រតិបត្តិការ ក្នុងនោះរួមមានសកម្មភាពដោះដូរទំនិញដោយ រូបិយប័ណ្ណក្នុងស្រុក។

នាថ្ងៃដដែល អ្នកនាំពាក្យ វិមានក្រឹមឡាំងលោក Dmitry Peskov បានប្រកាសថា រុស្ស៊ីបានអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយឥតឈប់ឈរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ