រុស្ស៊ីនិងអាមេរិកមានឱកាសដោះស្រាយភាពតានតឹងខាងទ្រពសម្បត្តិការទូត

(VOVWORLD) - នាថ្ងៃទី ១៧ កក្កដា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា៖ ការខ្វែងគំនិតរវាងរុស្ស៊ីនិងអាមេរិកទាក់ទិនដល់ បញ្ហាទ្រពសម្បត្តិការទូត ក្នុងនោះ វ៉ាស៊ីនតោនបានរឹបអូសមណ្ឌលអាគារការទូត ចំនួន ២ របស់រុស្ស៊ីប្រចាំនៅអាមេរិក ត្រូវបានដោះស្រាយស្ទើតែទាំងស្រុងហើយ ។
រុស្ស៊ីនិងអាមេរិកមានឱកាសដោះស្រាយភាពតានតឹងខាងទ្រពសម្បត្តិការទូត  - ảnh 1រុស្ស៊ីនិងអាមេរិកមានឱកាសដោះស្រាយភាពតានតឹងខាងទ្រពសម្បត្តិការទូត  

(VOVworld) - នាថ្ងៃទី ១៧ កក្កដា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា៖ ការខ្វែងគំនិតរវាងរុស្ស៊ីនិងអាមេរិកទាក់ទិនដល់ បញ្ហាទ្រពសម្បត្តិការទូត ក្នុងនោះ វ៉ាស៊ីនតោនបានរឹបអូសមណ្ឌលអាគារការទូត ចំនួន ២ របស់រុស្ស៊ីប្រចាំនៅអាមេរិក ត្រូវបានដោះស្រាយស្ទើតែទាំងស្រុងហើយ ។ សេចក្តីជូនដំណឹងនេះត្រូវបានបណ្ដាអ្នកការទូតរុស្ស៊ីនាំចេញបន្ទាប់ពីកិច្ចប្រជុំ ដែលអូសបន្លាយក្នុងរយៈពេល ៣ ម៉ោងជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Thomas Shannon នាថ្ងៃដដែលនៅវ៉ាស៊ីនតោន។ ប៉ុន្តែ ភាគីអាមេរិកមិន ទាន់នាំចេញអត្ថាធិប្បាយណាមួយឡើយ។ មុននេះ អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានសង្កត់ធ្ងន់ថា៖ ការដាក់លក្ខ័ណ្ឌដើម្បីប្រគល់ ទ្រពសម្បត្តិការទូតពោលខាងលើសំរាប់រុស្ស៊ីគឺមិនអាចទទួលយកបានឡើយ។ រុស្ស៊ីសង្ឃឹមថា៖ អាមេរិកនឹងមានសកម្មភាពសុឆ័ន្ទៈនិងត្រឹមត្រូវដើម្បីដោះស្រាយការខ្វែងគំនិតនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ