រុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីតពិភាក្សាអំពីការបង្កើតតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី១០ កញ្ញា រុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីត បានពិភាក្សាអំពីការ គាំទ្ររបស់ប្រទេសទាំង២នេះចំពោះការបង្កើតតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរី។
រុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីតពិភាក្សាអំពីការបង្កើតតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរី - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែតរួមរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១០ កញ្ញា រុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីត បានពិភាក្សាអំពីការ គាំទ្ររបស់ប្រទេសទាំង២នេះចំពោះការបង្កើតតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលកំពុងទៅបំពេញ ទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអូឌីត បានជូនដំណឹងដូច្នេះក្នុងសន្និសីទកាសែតរួមជា មួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Adel bin Ahmed Al Jubeir។ លោក Sergei Lavrov សង្កត់ធ្ងន់ថា រុស្ស៊ីគាំទ្រការខំប្រឹងប្រែងរបស់អារ៉ាប់ប៊ីសាអូឌីតក្នុងការ បង្រួបបង្រួមបណ្ដាភាគីប្រឆាំងជំទាស់គ្នានៅស៊ីរី ព្រមទាំងចាត់ទុកថា ប្រជាជន ស៊ីរីទើបជាភាគីដែលអាចសំរេចលើវាសនារបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ