រុស្ស៊ីនិងអេហ្ស៊ីបឯកភាពជំរុញកិច្ចសហប្រតិបតិ្តការលើការស៊ើបអង្កេតគ្រោះថ្នាក់ធ្លាក់យន្តហោះរុស្ស៊ី

រុស្ស៊ីនិងអេហ្ស៊ីបឯកភាពជំរុញកិច្ចសហប្រតិបតិ្តការលើការស៊ើបអង្កេតគ្រោះថ្នាក់ធ្លាក់យន្តហោះរុស្ស៊ី - ảnh 1
កន្លែងកើតហេតុនៃការធ្លាក់យន្តហោះរុស្ស៊ី A៣២១ (រូបថត៖xinhua/TTXVN)

(VOVworld) - ក្នុងការចរចារតាមទូរស័ពនាថ្ងៃទី១៨ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក
Vladimir Putin និងសមភាគីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានឯក ភាពជំរុញកិច្ច
សហប្រតិបតិ្តការយ៉ាងស្អិតរមួតរវាងស្ថាប័នស៊ើបអង្កេតនៃប្រទេសទាំងពីរដើម្បីរក
ឃើញមេគំនិតនៃការវាយប្រហារដោយភេរវកម្មដែលបណ្ដាលឲ្យយន្តហោះA៣២១
​ របស់រុស្ស៊ីធ្លាក់នៅឧបទី្វប Sinai។ភាគីទាំងពីរបានសង្កត់ធ្ងន់ ថា ត្រូវប្រមូលផ្ដុំការ
ខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងគ្រោះអាសន្នភេរវ
កម្ម។ប្រធានាធិបតី Putin ក៏បានជូនដំណឹងដល់ប្រធានា ធិបតីអេហ្ស៊ីបអំពីការបង្កើន
យុទ្ធនាការយោធាប្រឆាំងភេរវកម្មនៅស៊ីរី ព្រមទាំង ពិភាគ្សាអំពីបញ្ហានានាទាក់ទិន
ដល់ការស៊ើបអង្កេតក្នុងការវាយប្រហារដោយភេរវកម្មតម្រងទៅលើយន្តហោះរុស្ស៊ី
A៣២១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ