រុស្ស៊ីបញ្ជាក់ការវាយប្រហារតាមជើងអាកាសទៅលើគោលដៅភេរវកម្មនៅ ខេត្ត Idlib ប្រទេសស៊ីរី

(VOVWORLD) -ស្ថានភាពនៅខេត្ត Idlib ដែលគ្រប់គ្រងដោយក្រុមជ្រុលនិយមស៊ីរី គឺគួរឲ្យព្រួយបារម្ភ ហើយម៉ូស្គូកំពុងរក្សាទំនាក់ទំនងដែលទាក់ទិននឹងបញ្ហានេះនៅគ្រប់កម្រិត។
រុស្ស៊ីបញ្ជាក់ការវាយប្រហារតាមជើងអាកាសទៅលើគោលដៅភេរវកម្មនៅ ខេត្ត Idlib ប្រទេសស៊ីរី - ảnh 1ផ្សែងផ្ទុះឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសនៅក្នុងខេត្ត Idlib ប្រទេសស៊ីរី។ រូបថត: AFP / TTXVN 

ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃទី ៥ កញ្ញាបានបញ្ជាក់ថា យន្តហោះ ចម្បាំងរបស់រុស្ស៊ីបានវាយប្រហារតាមជើងអាកាសទៅលើគោលដៅភេរវកម្មនៅខេត្ត Idlib របស់ស៊ីរី នាថ្ងៃទី ៤ កញ្ញា ព្រមទាំងបានឲ្យដឹងថា ប្រទេសខ្លួនត្រឹមតែវាយប្រហារទៅលើក្រុមរណសិរ្ស Al-Nusra ប៉ុណ្ណោះ ហើយមិនតម្រង់ទៅលើទីប្រជុំជនឡើយ។

មុននេះ អ្នកនាំពាក្យវិមានគ្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ស្ថានភាពនៅខេត្ត Idlib ដែលគ្រប់គ្រងដោយក្រុមជ្រុលនិយមស៊ីរី គឺគួរឲ្យព្រួយបារម្ភ ហើយម៉ូស្គូកំពុងរក្សាទំនាក់ទំនងដែលទាក់ទិននឹងបញ្ហានេះនៅគ្រប់កម្រិត។

តាមគំរោង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំនាថ្ងៃទី ៧ កញ្ញា ដើម្បីពីភាក្សាអំពីស្ថានភាពនៅស៊ីរី ក្នុងបរិបទ ដែលមានការព្រួយបារម្ភអំពីគ្រោះអាសន្នកើតមានការវាយប្រហារដោយទ្រង់ទ្រាយធំនៅខេត្តនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ