រុស្ស៊ីបានប្រកាសថា ខ្លួននឹងឆ្លើយតបចំពោះការបណ្តេញអ្នកការទូតរុស្ស៊ីចេញពីប្រទេសប៊ុលហ្គារី

(VOVWORLD) - ស្ថានទូតរុស្ស៊ីប្រចាំប្រទេសប៊ុលហ្គារីមានបុគ្គលិកការទូតប្រហែល ១៥០នាក់ ដូច្នេះការសម្រេចចិត្តនេះមានន័យថាកាត់បន្ថយចំនួនបុគ្គលិកការទូតស្ទើរតែពាក់កណ្តាល។
រុស្ស៊ីបានប្រកាសថា ខ្លួននឹងឆ្លើយតបចំពោះការបណ្តេញអ្នកការទូតរុស្ស៊ីចេញពីប្រទេសប៊ុលហ្គារី - ảnh 1ស្ថានទូតរុស្ស៊ីនៅប៊ុលហ្គារី (រូបថត៖ RFE)

កាលពីថ្ងៃទី ២៨ ខែមិថុនា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ខ្លួននឹងចាត់វិធានការសមស្របមួយ ឆ្លើយតបទៅនឹង “សកម្មភាពមិនរាក់ទាក់” របស់ប៊ុលហ្គារី ដោយបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៧០ នាក់ចេញ។

មុននោះផងដែរ នៅថ្ងៃទី ២៨ ខែមិថុនា នាយករដ្ឋមន្ត្រីប៊ុលហ្គារី Kiril Petkov បានប្រកាសពីការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៧០ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ "ធ្វើចារកម្ម" ហើយបាននិយាយថា ពួកគេនឹងត្រូវបង្ខំឱ្យចាកចេញពីប្រទេសប៊ុលហ្គារីនៅថ្ងៃទី ៣ ខែកក្កដា។ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសប៊ុលហ្គារីមានបុគ្គលិកការទូតប្រហែល ១៥០នាក់ ដូច្នេះការសម្រេចចិត្តនេះមានន័យថាកាត់បន្ថយចំនួនបុគ្គលិកការទូតស្ទើរតែពាក់កណ្តាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ