រុស្ស៊ីបានលើកសំណើរយន្តការគ្រប់គ្រង “តំបន់ទ្រនាប់” នៅតាមបណ្តោយព្រំដែនរវាងស៊ីរី និងទួរគី

(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា កងកម្លាំងយោធារុស្ស៊ី អាចត្រូវបានដាក់ពង្រាយនៅ «តំបន់ទ្រនាប់" សុវត្ថិភាព ដែលនឹងបង្កើតឡើងនៅតាមបណ្តោយព្រំដែនរវាងប្រទេសស៊ីរី និងទួរគី។
រុស្ស៊ីបានលើកសំណើរយន្តការគ្រប់គ្រង “តំបន់ទ្រនាប់” នៅតាមបណ្តោយព្រំដែនរវាងស៊ីរី និងទួរគី - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov 

ឆ្លើយបទសម្ភាសទៅកាន់សារព័ត៌មានវៀតណាម លោក Sergei Lavrov បានលើកច្បាស់ថា "តំបន់ទ្រនាប់" នេះ ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងមួយដែលស៊ីរីនិងទួរគីបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៩៨។  យោងតាមនោះ ប្រទេសទាំងពីរ បានសហការគ្នាដើម្បីទប់ស្កាត់ពីការគំរាមកំហែងភេរវកម្មនៅព្រំដែនរួមផងដែរ។ លោកក៏បានបន្តទៀតថាស៊ីរីនិងទួរគី កំពុងពិភាក្សាគ្នា លើខ្លឹមសារលំអិតចុងក្រោយស្តីពីទម្រង់នៃ "តំបន់ទ្រនាប់"នេះ ហើយរាល់ការសម្រេចចិត្តចុងក្រោយនេះ នឹងត្រូវបានគិតដល់គោលជំហររបស់   ទីក្រុង Damascus ក៏ដូចជា ធានាបាននូវអត្ថប្រយោជន៍ធំបំផុតរបស់ទីក្រុង Ankara ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ