រុស្ស៊ីបានអំពាវនាវឲ្យអាមេរិកពន្យាពេលសម្រាប់សន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ START ថ្មី

(VOVWORLD) - នាថ្ងៃទី ១៣ ខែតុលា នៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានអាមេរិកថា ការបដិសេធពន្យាពេលសម្រាប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START ថ្មី) នឹងបង្កហានិភ័យនិងអស្ថិរភាពដល់សន្តិសុខពិភពលោក។
រុស្ស៊ីបានអំពាវនាវឲ្យអាមេរិកពន្យាពេលសម្រាប់សន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ START ថ្មី - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ AFP/TTXVN)

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RT Arab, Sky News Arabia និង Al-Arabiya លោក Putin បានមានប្រសាសន៍ថា“ START ថ្មីគឺជាសន្ធិសញ្ញាតែមួយគត់សម្រាប់យើងដើម្បីចៀសវាងពីការធ្លាក់ចូលទៅក្នុងការរត់ប្រណាំងសព្វាវុធ”។ លោកបានអអះអាងថាសន្ធិសញ្ញានេះបានដើរតួនាទីក្នុងការកាត់បន្ថយនិងដាក់កំហិតលើអាវុធវាយប្រហារជាយុទ្ធសាស្រ្តទាំងស្រុង ដែលក្នុងនោះរួមមានមីស៊ីលផ្លោងឆ្លងទ្វីបលើជើងគោក ជើងទឹក និងជើងអាកាសផងដែរ។ លោកក៏បានរំលឹកថាឯកសារនេះនឹងផុតកំណត់នៅឆ្នាំ ២០២១ ខាងមុខនេះ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ