រុស្ស៊ីប្រកាន់ខ្ជាប់នឹងគោលជំហរគាំទ្រវេណេហ្សុយអេឡា

(VOVWORLD) -រុស្ស៊ីបន្តអះអាងនូវចំណងសាមគ្គីភាពជាមួយប្រជាជនវេណេហ្សុយអេឡា និងការគាំទ្រយ៉ាងពេលទំហឹងចំពោះប្រធានាធិបតី Nicolas Maduro នៃប្រទេសនេះ។
រុស្ស៊ីប្រកាន់ខ្ជាប់នឹងគោលជំហរគាំទ្រវេណេហ្សុយអេឡា - ảnh 1 រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov (រូបថត៖ AP)

នាថ្ងៃទី ៥ ខែឧសភា នៅរដ្ឋធានីមូស្គូ ក្រោយពីការចរចាជាមួយសមភាគីវេណេហ្សុយអេឡា លោក Jorge Arreaza នោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកច្បាប់ថា រុស្ស៊ីអះអាងសារជាថ្មីនូវចំណងសាមគ្គីភាពជាមួយប្រជាជនវេណេហ្សុយអេឡា ហើយគាំទ្រ ប្រធានាធិបតីស្របច្បាប់ ដែលត្រូវបានប្រជាជនវេណេហ្សុយអេឡាបោះឆ្នោតកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨។ រដ្ឋមន្រ្តីការបរទេស លោក Sergei Lavrov បានឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅវេណេហ្សុយអេឡា ក៏ដូចជាចូលរួមទៅក្នុងការខិតខំប្រឹងប្រែងរបស់អជ្ញាកណ្ដាលអន្តរជាតិ និងតំបន់ជាពិសេសគឺ " យន្តការ Montevideo " របស់ម៉ិកស៊ិកនិងអ៊ុយរូហ្គាយ។ យន្តការ Montevideo គឺជាផែនការ ដែលមាន ៤ ជំហាន សំដៅបន្ធូរស្រាលភាពតានតឹងដែលកំពុងឡើងជណ្ដើររវាងគណបក្សកាន់អំណាចនៅវេណេហ្សុយអេឡា និងភាគីប្រឆាំង ព្រមទាំងជំរុញដំណោះស្រាយចរចា។

ក្នុងកិច្ចចរចានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពថ្មីៗបំផុតនៅវេណេហ្សុយអេឡា និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ