រុស្ស៊ីប្រកាសបទឈប់បាញ់នៅអ៊ុយក្រែន

រុស្ស៊ីប្រកាសបទឈប់បាញ់នៅអ៊ុយក្រែន - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក​ Sergey Lavrov (ខាងឆ្វេង)និងសមភាគីអាល្លឺម៉ង់លោក Sigmar Gabriel នៅសន្និសីទរដ្ឋមន្រ្តីការបរទេសក្រុម G២០ នៅអាល្លឺម៉ង់ (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៨ កុម្ភៈ នៅសន្និសីទសន្តិសុខ Munich នៅអាល្លឺម៉ង់
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា បទឈប់បាញ់មួយ
រវាងកងទ័ពអ៊ុយក្រែននិងភាគីប្រឆាំងនៅតំបន់ប៉ែកខាងកើតអ៊ុយក្រែននឹង ចូលជា
ធរមានចាប់ពីថ្ងៃទី២០ កុម្ភៈ។រដ្ឋមន្រ្តីលោក Lavrov ហៅនេះជាសញ្ញាសកម្មមួយ។
មតិរបស់លោក Lavrov ត្រូវបាននាំចេញត្រឹមតែប៉ុន្មាននាទីក្រោយ ពីរដ្ឋមន្រ្តីការបរ
ទេសអ៊ុយក្រែនលោក Pavlo Klimkin ប្រកាសថា លោកមិនពេញ ចិត្តចំពោះលទ្ធ
ផលក្នុងជំនួបចរចារជាមួយបារាំង រុស្ស៊ីនិងអាល្លឺម៉ង់នៅសន្និសីទ សន្តិសុខ Munich
សំដៅបញ្ចប់ជំលោះរវាងកងទ័ពអ៊ុយក្រែននិងភាគីប្រឆាំងនោះឡើយ។លោក
Klimkin បានមានប្រសាសន៍ថា អ៊ុយក្រែនត្រូវការលទ្ធផលដ៏ជាក់ស្ដែង មិនមែនជា
ការប្រកាសតែប៉ុណ្ណោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ