រុស្ស៊ីព្រមានគ្រោះ សោកនាដកម្មនៅទូទាំងពិភពលោកប្រសិនបើបញ្ឈប់ START-3

(VOVWORLD) -ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់អនុព័ន្ធយោធាប្រចាំនៅទីក្រុងម៉ូស្គូ លោក Vladimir Shamanov បានសង្កត់ធ្ងន់ថា "ការបញ្ឈប់ START-3 អាចនាំមកនូវសោកនាដកម្មជាសកល " ។
រុស្ស៊ីព្រមានគ្រោះ សោកនាដកម្មនៅទូទាំងពិភពលោកប្រសិនបើបញ្ឈប់ START-3 - ảnh 1ប្រធាន គណៈកម្មាធិការ ការពារជាតិឌូម៉ានៃសហព័ន្ធរុស្ស៊ី លោក Vladimir Shamanov  (រូបថត៖ duma.gov.ru

នាថ្ងៃទី ១១ ខែមិនា ប្រធាន គណៈកម្មាធិការ ការពារជាតិឌូម៉ានៃសហព័ន្ធរុស្ស៊ី លោក Vladimir Shamanov បានឡើងសម្លេងព្រមានអំពីលទ្ធភាពបញ្ឈប់សន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រ (START-3) ដែលជាឯកសារចុងក្រោយលើវិស័យគ្រប់គ្រងអាវុធរវាងរុស្ស៊ីនិងអាមេរិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់អនុព័ន្ធយោធាប្រចាំនៅទីក្រុងម៉ូស្គូ លោក Vladimir Shamanov បានសង្កត់ធ្ងន់ថា "ការបញ្ឈប់ START-3 អាចនាំមកនូវសោកនាដកម្មជាសកល " ។លោកក៏បានចោទប្រកាន់អំពីមូលហេតុ ដែលនាំឲ្យមានយថាទស្សន៍ដ៏ ស្តូចស្តើងរបស់ START-3 គឺដោយសារអាមេរិក ខណៈដែលចាត់ទុកថាវ៉ាស៊ីនតោនបានព្រងើយកន្តើយនឹងច្បាប់អន្តរជាតិ ដោយអនុម័តលើគម្រោងច្បាប់ហាមប្រាមការពន្យារពេល START-3 នា សរទរដូវឆ្នាំ២០១៨។

មុននេះ កាលពីខែមករា កន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា ម៉ូស្គូចាប់អារម្មណ៍លើការពន្យារពេល START-3 ព្រមទាំងមានក្ដីសង្ឃឹមថាអាមេរិកនឹងបង្ហាញលក្ខណៈជំនាញវិជ្ជាជីវៈនិងការទទួលខុសត្រូវ ក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ី អំពីបណ្ដាបញ្ហាស្ថិរភាពយុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ