រុស្ស៊ីមានបំណងចង់ធ្វើឲ្យទំនាក់ទំនង់យោធាកាន់តែស៊ីជម្រៅជាមួយអាមេរិក និងអង្គាការ NATO

(VOVWORLD) -នាថ្ងៃទី២៤ ខែកក្កដា រដ្ឋមន្ត្រីការពារជាតិរុស៊្សីលោក Sergei Shoigu បានប្រកាស ថាទីក្រុងម៉ូស្កូសង្ឃឹមកិច្ចប្រជុំកំពូលរវាងរុស្ស៊ីនិងអាមេរិកដែលបានប្រព្រឹត្តិទៅនាថ្ងៃទី១៦ខែកក្កដាកន្លងទៅនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ នឹងបង្កើតកម្លាំង ចលករមួយដើម្បី ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងយោធាជាមួយ ទីក្រុង វ៉ាស៊ីនតោន និងបណ្តាប្រទេសជាសមាជិកអង្គការអង្គការ សន្ធិសញ្ញាអាត្លង់ ទិកខាងជើង (NATO)។
រុស្ស៊ីមានបំណងចង់ធ្វើឲ្យទំនាក់ទំនង់យោធាកាន់តែស៊ីជម្រៅជាមួយអាមេរិក និងអង្គាការ NATO - ảnh 1 រដ្ឋមន្ត្រីការពារជាតិរុស៊្សីលោក Sergei Shoigu 

លោក Sergei Shoigu បានឲ្យដឹងថា កងទ័ពអង្គការ NATO បន្តបង្កើនចំនួន កងទ័ពនៅអឺរ៉ុបខាងកើតពី ២០០០ នាក់នៅឆ្នាំ២០១៤ ដល់ ១៥០០០នាក់ នាពេលបច្ចុប្បន្ននេះ។ សម្ព័ន្ធភាពយោធានេះក៏តែងតែជម្រុញសកម្មភាពហឹ្វក ហាត់ជាប្រចាំផងដែរ។ ត្រឹមតែគិតដល់ដើមឆ្នាំរហូតដល់ពេលនេះ អង្គការ NATO បានធ្វើសមយុទ្ធចំនួន១០០លើកដោយមានការចូលរួមទាហានប្រមាណ ៨០០០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ