រុស្សីលើកឡើងលក្ខខណ្ឌសម្រាប់ការផ្គត់ផ្គង់ប្រេងឧស្ម័នដល់អ៊ុយក្រែន

(VOVWORLD) - នាយករដ្ឋមន្រ្តីរុស្ស៊ី លោក  Dmitry Medvedev បានប្រកាសថានឹងមិនបន្តការផ្គត់ផ្គង់ប្រេងឧស្ម័នដល់អ៊ុយក្រែនទេ ដរាបណាភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗទាំងអស់នៅក្នុងកិច្ចព្រមព្រៀងមួយ។
រុស្សីលើកឡើងលក្ខខណ្ឌសម្រាប់ការផ្គត់ផ្គង់ប្រេងឧស្ម័នដល់អ៊ុយក្រែន - ảnh 1 រុស្សីលើកឡើងលក្ខខណ្ឌសម្រាប់ការផ្គត់ផ្គង់ប្រេងឧស្ម័នដល់អ៊ុយក្រែន (រូបថត៖TTXVN)

លោក Dmitry Medvedev បានបន្តទៀតថា អ៊ុយក្រែននៅតែកំពុងសហការយ៉ាងសកម្មជាមួយសភាអឺរ៉ុបក្នុងវិស័យប្រេងឧស្ម័ន ហើយថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីសហការគ្នាឲ្យសមស្របតាមច្បាប់អឺរ៉ុបផងដែរ។ មុននេះនាចុងខែតុលាកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បានប្រកាសថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការចរចារស្តីអំពីការផ្គត់ផ្គង់ប្រេង    ឧស្ម័នជូនដល់ឱ្យប្រទេសអ៊ុយក្រែនក្នុងតម្លៃដែលមានការថយចុះគួរឱ្យកត់សម្គាល់ ក៏ដូចជាចរចាគ្នាលើបញ្ហានៃការបញ្ជូនប្រេងឧស្ម័នពីប្រទេសរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ទៅកាន់អឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ