រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះ​តួនាទីរបស់​វៀតណាមក្នុងបណ្ដាអង្គការតំបន់ និងអន្តរជាតិ

(VOVWORLD) - នាបច្ចុប្បន្ន វៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១ និងជាប្រធានអាស៊ានឆ្នាំ ២០២០ ។
រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះ​តួនាទីរបស់​វៀតណាមក្នុងបណ្ដាអង្គការតំបន់ និងអន្តរជាតិ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៧ សីហា ថ្លែងសុន្ទរកថា នៅក្នុងសន្និសីទកាសែតជាប្រចាំនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakhalova បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសទំនើបមួយ ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម ហើយជាសមាជិកដ៏សកម្មរបស់បណ្ដាអង្គការក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែង នាបច្ចុប្បន្ន វៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រធានអាស៊ានឆ្នាំ ២០២០ ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថា ជ័យជំនះបដិវត្ត ខែសីហា ឆ្នាំ ១៩៤៥ របស់ប្រជាជនវៀតណាមក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញ បានលុបបំបាត់នឹមត្រួតត្រារបស់បរទេស ហើយគូសសញ្ញាសម្គាល់នៅលើផែនទីឥណ្ឌូចិនជាប្រទេសថ្មីមួយ គឺ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ