រុស្ស៊ីសង្ឃឹមកែលម្អទំនាក់ទំនងជាមួយអាមេរិក

(VOVWORLD) -នាថ្ងៃទី ២០ សីហា អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានក្ដីសង្ឈឹមនាំទំនាក់ទំនងជាមួយអាមេរិកចេញពីដំណាក់កាលវិបត្តិដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ន។ 
រុស្ស៊ីសង្ឃឹមកែលម្អទំនាក់ទំនងជាមួយអាមេរិក - ảnh 1 អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Dmitry Peskov ក៏ចាត់ទុកថាគោលបំណងនេះអាចមិនអនុវត្តន៍បានឡើយ ប្រសិនបើមិនទទួលបានសញ្ញាសុឆន្ទៈពីភាគីអាមេរិកនោះ។ លោកបន្តថា ទំនាក់ទ្វេភាគី រួមជាមួយបញ្ហាអន្តរជាតិមួយចំនួននឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងជំនួបនាពេលខាងមុខរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton និង លេខាធិការក្រុមប្រឹក្សារសន្តិសុខរុស្ស៊ី លោក Nikolai Patrushev ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ