រុស្ស៊ីអះអាងនូវតួនាទីរបស់អ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី ៦ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកច្បាស់នូវតួនាទីរបស់អ៊ីរ៉ង់ក្នុងសកម្មភាពប្រឆាំងលទ្ធិ ភេរវកម្មនៅស៊ីរី។ 
រុស្ស៊ីអះអាងនូវតួនាទីរបស់អ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅស៊ីរី - ảnh 1 រុស្ស៊ីអះអាងនូវតួនាទីរបស់អ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅស៊ីរី

នាថ្ងៃទី ៦ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកច្បាស់នូវតួនាទីរបស់អ៊ីរ៉ង់ក្នុងសកម្មភាពប្រឆាំងលទ្ធិ ភេរវកម្មនៅស៊ីរី។ លោកស្រីបានសង្កត់ធ្ងន់ថា៖ ក្នុងការខំប្រឹងប្រែងស្វែងរកវិធាន ការនយោបាយនិងសកម្មភាពប្រឆាំងលទ្ធិភេរវកម្មប្រកបដោយប្រសិទ្ធភាពនៅ ស៊ីរី អ៊ីរ៉ង់ដើរតួនាទីប្រកបដោយប្រសិទ្ធភាពនិងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹង លទ្ធិភេរវកម្ម មិនត្រឹមតែចំពោះស៊ីរី ប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់ទាំងមូល ទៀតផង។ អ្នកការទូតរុស្ស៊ីក៏បានរំលឹកថា៖ ប្រតិកម្មរបស់ប្រទេសមួយចំនួន ចំពោះអ៊ីរ៉ង់ ពិសេសគឺអាមេរិក នឹងមិននាំមកនូវសន្តិភាពក្នុងតំបន់នៅឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ