រុស្ស៊ីឯកភាពអនុវត្តបទឈប់បាញ់មនុស្សធម៌នៅទីក្រុង Aleppo ស៊ីរី

រុស្ស៊ីឯកភាពអនុវត្តបទឈប់បាញ់មនុស្សធម៌នៅទីក្រុង Aleppo ស៊ីរី  - ảnh 1
រុស្ស៊ីឯកភាពអនុវត្តបទឈប់បាញ់មនុស្សធម៌នៅទីក្រុង Aleppo ស៊ីរី (VNA)


(VOVworld) – នាថ្ងៃទី ២៥ សីហា អ.ស.ប. បានឲ្យដឹងថា៖ រុស្ស៊ីបានឯកភាព
អនុវត្តបទឈប់បាញ់មួយក្នុងរយៈពេល ៤៨ ម៉ោងជាប្រចាំសប្តាហ៍នៅទីក្រុង
Aleppo របស់ស៊ីរីដើម្បីសកម្មភាពជួយសង្គ្រោះមនុស្សធម៌។ ប៉ុ​ន្តែ ការធានា
សន្តិសុខនៅត្រូវបានរងចាំពីប្រតិកម្មនៃភាគីនានា។ ថ្លែងមិតិជាមួយមជ្ឈដ្ឋាន
សារ ព័ត៌មាន​ បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី
លោក  Staffan de Mitsura បានលើកច្បាស់ថា៖ ភាគីរុស្ស៊ីបានយល់ព្រម ហើយ
រងចាំ ចម្លើយពីភាគីទាក់ទិននានា។ តាមអ្នកទទួលបន្ទុកបញ្ហាមនុស្សធម៌
របស់ អ.ស.ប. លោក Jan Egeland ផែនការផ្តល់ជំនួយមនុស្សធម៌នៅទីក្រុង
 Aleppo រួមមាន ការដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់ប៉ែកខាងកើត
ដែលកំពុងស្ថិតក្រោមការ ត្រួតត្រារបស់ពួកជ្រុលនិយម និងតំបន់ប៉ែក
នីរតីរបស់កងទ័ពរដ្ឋាភិបាលស៊ីរី។ ទន្ទឹមនឹងនោះ ការជួសជុលបណ្តាញ
អគ្គិសនីយ៍ប៉ែកខាងត្បូងក៏ត្រូវបានអនុវត្ត ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ