លោក Don Tuan Phong ទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ

(VOVWORLD) -នៅក្នុងជំនួបសន្ទនានាល្ងាចថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ អគ្គលេខាធិការនិងជាអនុប្រធានទទួលបន្ទុកសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម លោក Don Tuan Phong បានសម្ដែងសេចក្តីរីករាយ ដែលបានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ ដឹកនាំដោយអនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ និងជាប្រធានក្រុមសមាជិកសភាមិត្តភាពឡាវ - វៀតណាម ។
លោក Don Tuan Phong ទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ - ảnh 1 លោក Don Tuan Phong ទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ

នៅក្នុងជំនួបសន្ទនានាល្ងាចថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ អគ្គលេខាធិការនិងជាអនុប្រធានទទួលបន្ទុកសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម លោក Don Tuan Phong បានសម្ដែងសេចក្តីរីករាយ ដែលបានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ ដឹកនាំដោយអនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ និងជាប្រធានក្រុមសមាជិកសភាមិត្តភាពឡាវ - វៀតណាម លោក Somphanh Phengkhammy  ចំនឹងពេលប្រទេសទាំងពីរកំពុងមានបណ្ដាសកម្មភាពជាក់ស្ដែងរំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - ឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០១៧) និងលើកទី ៤០ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ (១៨ កក្ដដា ១៩៧៧ - ១៨ កក្ដដា ២០១៧)។ នៅទីនេះ លោក Don Tuan Phong បានឲ្យដឹងថា នាប៉ុន្មានថ្ងៃនេះ សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម មជ្ឈឹមសមាគមមិត្តភាពវៀតណាម - ឡាវ និងសមាគមមិត្តភាពវៀតណាម - ឡាវគ្រប់ជាន់ថ្នាក់បានរៀបចំសកម្មភាពជាច្រើនអបរអសាទរបណ្ដាព្រឹត្តិការណ៍មានអត្ថន័យនៃប្រទេសទាំងពីរនៅមូលដ្ឋានវៀតណាម។ នាពេលខាងមុខ ភាគីវៀតណាមនឹងទទួលមនុស្សចំនួន ៤០ នាក់រួមមានសាច់ញាតិ ក្រុមគ្រួសារឡាវ ដែលបានរួមគ្នាប្រយុទ្ធ ជួយឧបត្ថម្ភកងទ័ពវៀតណាម អញ្ជើញមកវៀតណាមចូលរួមបណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ