លោក Nguyen Phu Trong ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ មករា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បានប្រារព្ធធ្វើឡើងសន្និបាតលើកទី១ ដើម្បីបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខាបក្ស លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម។
លោក Nguyen Phu Trong ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ VOV)

នៅសន្និបាតលើកនេះ លោក Nguyen Phu Trong ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។

លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រសូត្រនៅឆ្នាំ១៩៤៤។ ស្រុកកំណើត៖ ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ លោកជាសាស្ត្រាចារ្យ បណ្ឌិតផ្នែកនយោបាយវិទ្យា (ជំនាញកសាងបក្ស) បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រនិងមានកម្រិតទ្រឹស្ដីនយោបាយជាន់ខ្ពស់។

លោក Nguyen Phu Trong ធ្លាប់បានចូលកាន់បណ្ដាតំណែងជា៖ អគ្គលេខាបក្សនីតិកាលទី១២និង ទី១៣; សមាជិកការិយាល័យនយោបាយនីតិកាលទី៨ ៩ ១០ ១១ និង ១២; សមាជិកមជ្ឈឹមបក្សនីតិកាលទី៧ (ចាប់ពីខែមករាឆ្នាំ១៩៩៤) ទី៨ ៩ ១០ ១១ និង១២; ប្រធានរដ្ឋ (ចាប់ពីខែតុលាឆ្នាំ២០១៨); ប្រធានរដ្ឋសភានីតិកាលទី១១ ១២; លេខាគណៈកម្មាធិការបក្សយោធាមជ្ឈឹម; ប្រធានគណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ; សមាជិកសភានីតិកាលទី១១ ១២ ១៣ និង១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ