លោក Thao Xuan Sung ជាប់ឆ្នោតជាប្រធានសមាគមកសិករវៀតណាមអាណត្តិ ២០១៣-២០១៨

(VOVWORLD) -នាថ្ងៃទី១២មករា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមកសិករវៀតណាម បានរៀបចំ សន្និសីទគណៈប្រតិបត្តិលើកទី ១៣នីតិកាលទី៦ (អាណត្តិ២០១៣-២០១៨)។
លោក Thao Xuan Sung ជាប់ឆ្នោតជាប្រធានសមាគមកសិករវៀតណាមអាណត្តិ ២០១៣-២០១៨ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈVũ Sinh/TTXVN )

នៅក្នុងសន្និសីទនេះ លោក Thao Xuan Sung សមាជិកមជ្ឈឹមបក្ស បានជាប់ឆ្នោតជាប្រធាន សមាគមកសិករវៀតណាម នីតិកាលទី៦ អាណត្តិ ២០១៣-២០១៨។ អញ្ជើញថ្លែងមតិទទួលតំណែង លោក Thao Xuan Sung បានអះអាងថា៖

        “ខ្ញុំខិតខំប្រឹងប្រែងរៀនសូត្រដោយឥតឈប់ឈរ ដើម្បីរួមជាមួយគណៈកម្មាធិការ អចិន្ត្រៃយ៍សមាគមកសិករវៀតណាមពង្រីកប្រជាធិបតេយ្យ រួមកម្លាំងកាយចិត្ត ប្តេជ្ញា អនុវត្តប្រកបដោយជោគជ័យ រាល់គោលដៅ ភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ ព្រមទាំង បណ្តាសេចក្តីសម្រេចចិត្តដែលសន្និសីទគណៈប្រតិបត្តិសមាគមកសិករវៀតណាម នីតិកាលទី៦ដាក់ចេញទៀតផង។ ម្យ៉ាងវិញទៀត បន្តរួមចំណែកការ ពារផលប្រយោជន៍ស្របច្បាប់របស់សមាជិកកសិករ សក្តិសមជាមួយការជឿទុកចិត្តរបស់បក្ស រដ្ឋចំពោះ វណ្ណៈកម្មករ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ