លើកកំពស់ទំនាក់​ទំ​នង​ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយ រវាង​វៀតណាម-ហុងគ្រី

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាហុងគ្រី លោក László Kövér ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រីចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
លើកកំពស់ទំនាក់​ទំ​នង​ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយ រវាង​វៀតណាម-ហុងគ្រី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម Ory Csaba នាថ្ងៃទី ៣១ ឧសភា ។ រូបភាព៖ TTXVN

ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី; រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ បញ្ជាក់ពីការប្តេជ្ញាចិត្តនយោបាយរបស់ភាគីទាំងពីរ ក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការសភា។

វៀតណាម និងហុងគ្រីបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥០។ ក្នុងឆ្នាំ ២០១៨ ប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅកាន់ប្រទេសហុងគ្រី។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងវៀតណាម-ហុងគ្រីមានការអភិវឌ្ឍជាវិជ្ជមាន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ នៅតែសម្រេចបាន ១,១ពាន់លានដុល្លារ បើទោះបីជារងផលើប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ហើយទន្ទឹមនឹងនោះ សមតុល្យពាណិជ្ជកម្មកាន់តែមានតុល្យភាព។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ចវៀតណាមប្រចាំនៅហុងគ្រី លោកស្រី Nguyen Thi Bich Thao បានអះអាងថា៖ “ដំណើរទស្សនកិច្ចលើកនេះមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ក៏ដូចជាទំនាក់ទំនងសភាដ៏ល្អប្រសើរ រវាងហុងគ្រី និងវៀតណាមនាពេលខាងមុខ។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយជំរុញទំនាក់ទំនងលើវិស័យប្រពៃណីក្នុងអតីតកាល ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុត្តិធម៌ និងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងវិស័យមានសក្តានុពលមួយចំនួនទៀត ដូចជាទេសចរណ៍ និងពលកម្ម”។

លើកកំពស់ទំនាក់​ទំ​នង​ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយ រវាង​វៀតណាម-ហុងគ្រី - ảnh 2ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ចវៀតណាមប្រចាំនៅហុងគ្រី លោកស្រី Nguyen Thi Bich Thao។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាទាំងពីរ សម្រាប់ដំណាក់កាលបន្ទាប់ ដែលជាមូលដ្ឋានសម្រាប់ការជំរុញទំនាក់ទំនងរវាងសភាទាំងពីរ ឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ សុខាភិបាល វប្បធម៌ អប់រំ-បណ្តុះបណ្តាល; ជំរុញការចរចា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA); ជំរុញការបើកគម្រោងសហប្រតិបត្តិការមួយចំនួន ទាញយកនូវអាទិភាពយ៉ាងសកម្មរបស់ហុងគ្រីសម្រាប់វៀតណាម ដូចជា ODA ការបណ្តុះបណ្តាលនិស្សិត។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានសង្កត់ធ្ងន់ថា៖ “ដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងមានជំនួបជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំហុងគ្រីទាំងអស់ ដើម្បីពិភាក្សាអំពីវិធានការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងចំណោមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ក៏មានសមាជិកនៃរដ្ឋាភិបាល ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យផងដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរក៏នឹងរៀបចំវេទិកាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”៕

 

”./.

ប្រតិកម្មទៅវិញ

ផ្សេងៗ