លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការងារជនពិការ

(VOVWORLD) - នាថ្ងៃទី១៩ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិទទួល បន្ទុកជនពិការវៀតណាមបានសហការជាមួយសម្ព័ន្ធសមា គមន៍វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម (VUSTA) រៀបចំសិក្ខាសាលាក្រោមប្រធានបទ “លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការងារជនពិការ”។
លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការងារជនពិការ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ dangcongsan.vn)

យោងតាមរបាយការណ៍នៅសិក្ខាសាលានេះ នាបច្ចុប្បន្ន ថវិការដ្ឋបាន គ្របដណ្ដប់ទៅលើក្របខ័ណ្ឌជនពិការធ្ងន់ធ្ងរដោយផ្ដល់សុខុមាលភាព សង្គមជូនជនពិការប្រមាណ១,១លាននាក់ក្នុងការចំណាយប្រមាណ១៥ ពាន់ ពាន់លានដុងក្នុងមួយឆ្នាំ ជួយឧបត្ថម្ភជនពិការប្រមាណ២ម៉ឺននាក់ក្នុង ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងស្វែងរកការងារធ្វើ ជួយឧបត្ថម្ភសិស្សានុ សិស្សពិការ១,២លាននាក់ក្នុងការសិក្សា ហើយអត្រាជនពិការបាន អភិក្រមនឹងការធានារ៉ាប់រងសង្គមមានរហូតដល់ទៅ៩៥%។ លោក Nguyen Van Hoi ប្រធានការិយាល័យនៃគណៈកម្មាធិការជាតិទទួលបន្ទុកជនពិការ បានចាត់ទុកថា ដើម្បីអនុវត្តគោលនយោបាយឧបត្ថម្ភជនពិការប្រកបដោយ ប្រសិទ្ធភាពនោះ ត្រូវការផ្តោតសំខាន់ទៅលើបញ្ហាបន្ទាន់ចំនួន៣៖

“បញ្ហាធំបំផុតនាបច្ចុប្បន្ន តាមយើងខ្ញុំចាត់ទុកថា គឺត្រូវតែស្រាវជ្រាវ ធ្វើវិសោធនកម្មគោលនយោ បាយជួយឧបត្ថម្ភស្ដីពីការផ្ដល់សុខុមាលភាពសង្គម ក៏ដូចជាជំនួយឧបត្ថម្ភផ្សេងៗទៀត។ ទីពីរគឺត្រូវបង្កើនការជួយឧបត្ថម្ភដល់ ក្របខ័ណ្ឌកុមារអូទីស្សឹម (autism) រួមទាំងការថែទាំ អប់រំ ស្ដារកាយសម្បទារ ជា ដើម។ ហើយទីបីគឺជួយឧបត្ថម្ភដល់ការធ្វើចរាចរណ៍របស់ជនពិការនិយាយ រួម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ