លើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគុណតម្លៃវប្បធម៌

(VOVWORLD) - ក្រសួងព័ត៌មាននិងផ្សព្វផ្សាយទើបចេញផ្សាយផែនការជូនដំណឹងនិងផ្សព្វផ្សាយការអនុវត្តគម្រោងកម្មវិធីធ្វើសកម្មភាពវប្បធម៌ សិល្បៈតំបន់ឆ្ងាយ ដាច់ស្រយាល ព្រំដែន កោះសមុទ្រ តំបន់ជនជាតិភាគតិច សម្រាប់ដំណាក់កាល ២០២១- ២០៣០ ។ 
លើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគុណតម្លៃវប្បធម៌ - ảnh 1របាំរាំអណ្តើករបស់ជនរួមជាតិ (រូបថត៖ baophutho.vn)
ផែនការនេះសំដៅលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់ស្ថាប័នក្រប់ជាន់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការអនុវត្តគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្ដីពីការកសាងប្រព័ន្ធគុណតម្លៃវប្បធម៌ និងបទដ្ឋានរបស់មនុស្សវៀតណាមក្នុងសម័យកាល ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម; អំពីគុណតម្លៃវប្បធម៌ប្រពៃណីល្អដ៏ល្អផូរផងរបស់ជនជាតិភាគតិច ដែលផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ ទេសចរណ៍។ ផែនការនេះក៏មានគោលបំណងឃោសនាអំពីសកម្មភាពវប្បធម៌និងសិល្បៈបម្រើ តំបន់ឆ្ងាយដាច់ស្រយាល ព្រំដែន កោះសមុទ្រ និងតំបន់ជនជាតិភាគតិចតាមរយៈការឃោសនាយ៉ាងសម្បូរបែប សមស្របជាមួយនឹងលក្ខណៈនៃតំបន់នីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ