លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាងវៀតណាម និងចិន

(VOVWORLD) - នាថ្ងៃទី ១៧ មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបចរចាតាមប្រព័ន្ធវីដេអូជាមួយលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (រដ្ឋសភាចិន)។
លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាងវៀតណាម និងចិន - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបចរចាតាមប្រព័ន្ធវីដេអូជាមួយលោក Li Zhanshu ប្រធានរដ្ឋសភាចិន (រូបថត៖ TTXVN)

នៅក្នុងការចរចានេះ ប្រធានរដ្ឋសភាទាំងពីររូបសុទ្ធតែបានអះអាងពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ចិនក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសនីមួយៗ ហើយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងលទ្ធផលក្នុងទំនាក់ទំនងដ៏សំខាន់របស់បក្សទាំងពីរ រដ្ឋទាំងពីរ ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរក្នុងរយៈពេលកន្លងទៅ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានបំណងចង់រួមជាមួយលោកប្រធានរដ្ឋសភា Li Zhanshu ដឹកនាំបណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរអនុវត្តន៍ល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាចិន។

ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មនោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យចិនបង្កើនការនាំចូលទំនិញរបស់វៀតណាម យកចិត្តទុកដាក់ និងបន្តជួយឧបត្ថម្ភគាំទ្រវៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងពង្រឹងការសម្របសម្រួលគ្រប់គ្រងព្រំដែនគោក ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។

លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាងវៀតណាម និងចិន - ảnh 2ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ TTXVN)

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើតនោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើ ឲ្យ ភាគីទាំងពីររួមគ្នាខិតខំប្រឹងប្រែង រក្សាសន្តិភាព ស្ថិរភាព ដោះស្រាយបញ្ហានៅសមុទ្រឱ្យបានត្រឹមត្រូវ គោរពផលប្រយោជន៍ស្របច្បាប់ របស់គ្នាទៅវិញទៅមក ស្របតាមស្មារតីយល់ដឹងរួមនៅថ្នាក់ជាន់ខ្ពស់ ជាពិសេសគឺកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានដឹកនាំការដោះស្រាយបញ្ហា
សមុទ្ររវាងវៀតណាមនិងចិន និងស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

ដោយផ្អែកលើមូលដ្ឋាន ដែលអះអាងថា បក្ស រដ្ឋសភា និងប្រជាជនចិនគោរពទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាមនោះ លោកប្រធានរដ្ឋសភាចិន Li Zhanshu បានឯកភាពថា ចាំបាច់ត្រូវជំរុញជំនួបប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះ លោកបានស្នើឲ្យភាគីទាំងពីរគោរពការយល់ដឹងរួមថ្នាក់ជាន់ខ្ពស់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅលើសមុទ្រ អនុវត្តល្អនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការសម្រេចឲ្យបានក្រមប្រតិបត្តិសមុទ្រខាងកើត (COC) ក្នុងពេលឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ