លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រធានបទស្តីពីការកសាង និងការតាក់តែងច្បាប់ក្នុងខែមីនា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមិនារបស់រដ្ឋាភិបាលក្រោមប្រធានបទស្តីពីការកសាងច្បាប់  (រូបថត៖ VGP/Nhat Bac)

ក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានផ្តល់មតិយោបល់លើខ្លឹមសារចំនួន៥៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយមួយចំនួន ដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គក្នុងការវិនិយោគ និងសាងសង់សំណង់គមនាគមន៍; គោលនយោបាយថ្មីមួយចំនួនក្នុងវិស័យគ្រប់គ្រងការចូល ចេញ ឆ្លងកាត់ ព្រំដែន និងការស្នាក់នៅរបស់ជនបរទេសនៅវៀតណាម;  គម្រោងច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម); គម្រោងច្បាប់ស្តីពីអង្គការឥណទាន (វិសោធនកម្ម); ស្នើតាក់តែងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការចេញ និងចូលព្រំដែន របស់ពលរដ្ឋវៀតណាម និងច្បាប់ស្តីពីការចូល ឆ្លងកាត់ និងការស្នាក់នៅរបស់ជនបរទេសនៅវៀតណាម។

ថ្លែងមតិក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យផ្តោតលើការកសាងនិងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ ដើម្បីដាក់ជូនរដ្ឋសភាធ្វើការពិចារណា និងអនុម័តកម្មវិធីអភិវឌ្ឍន៍ច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤ កែសម្រួលឆ្នាំ ២០២៣ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងរដ្ឋសភា  ផ្តល់យោបល់ ហើយដាក់គម្រោង និងសេចក្តីព្រាងឯកសារ បញ្ជូនទៅរដ្ឋសភា ធ្វើការពិនិត្យ និងអនុម័តក្នុងសម័យប្រជុំលើកទី៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ