លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Hoa Binh - Moc Chau

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Hoa Binh - Moc Chau (ផ្នែកនៅលើភូមិសាស្ត្រខេត្ត Hoa Binh)។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Hoa Binh - Moc Chau - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Hoa Binh - Moc Chau។ (រូបថត៖ VOV)

ថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នប្រព័ន្ធផ្លូវគមនាគមន៍ក្នុងខេត្ត អន្តរខេត្ត និងអន្តរតំបន់ភាគពាយ័ព្យ នៅតែជួបការលំបាកខ្លាំង ដោយមានតែផ្លូវល្បឿនលឿនហាណូយ - ឡាវកាយប៉ុណ្ណោះ។ ដូច្នេះ ការប្រមូលផ្តុំធនធានវិនិយោគ និងការសម្រេចផ្លូវល្បឿនលឿនហាណូយ - Hoa Binh - Son La - Dien Bien រួមទាំងគម្រោងផ្លូវល្បឿនលឿន Hoa Binh - Moc Chau មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ជំរុញការតភ្ជាប់រវាងបណ្ដាខេត្តភាគពាយ័ព្យ រវាងភាគពាយ័ព្យ និងហាណូយ និងខេត្តដទៃក្នុងតំបន់ដីសណ្តទន្លេក្រហម; បង្កើតកម្លាំងចលករថ្មីដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច នាំតំបន់ភាគពាយ័ព្យឈានចូលសម័យ អភិវឌ្ឍថ្មីដ៏ខ្លាំងក្លា។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តជាក់ស្តែងបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ នាំមកនូវប្រសិទ្ធភាពយ៉ាងច្បាស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍មានការអភិវឌ្ឍ ប៉ុណ្ណោះ លំហអភិវឌ្ឍន៍ថ្មីត្រូវបានបើកប៉ុណ្ណោះ។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Hoa Binh, Son La និង Dien Bien ត្រូវប្ដេជ្ញាចិត្ត និងខិតខំប្រឹងប្រែងសម្រេចគោលដៅដែលបានកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ