លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ វិស័យទេសចរណ៍នៃខេត្ត Phu Yen ប្រៀបប្រដូចទៅនឹងគ្រាប់ពេជ្រមិនទាន់ច្នៃមួយគ្រាប់

(VOVWORLD) - នាព្រឹកថ្ងៃទី២០ កុម្ភៈ នៅទីក្រុង Tuy Hoa នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងក្រុមការងាររបស់រដ្ឋាភិបាលបានជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Phu Yen អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការទាក់ទាញវិនិយោគចំពោះ គម្រោងការណ៍សំខាន់ៗនៅតំបន់។ 

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ វិស័យទេសចរណ៍នៃខេត្ត Phu Yen ប្រៀបប្រដូចទៅនឹងគ្រាប់ពេជ្រមិនទាន់ច្នៃមួយគ្រាប់ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ TTXVN)
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបាន ស្នើឲ្យខេត្ត Phu Yen យកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ឯកជន ជាពិសេសគឺលើវិស័យទេសចរណ៍។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា វិស័យ ទេសចរណ៍នៃខេត្ត Phu Yen ប្រៀបប្រដូចជាគ្រាប់ពេជ្រមិនទាន់ច្នៃមួយគ្រាប់ ដែលត្រូវការបាតដៃដ៏ ប៉ិនប្រសពដើម្បីធ្វើការងារនេះ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យខេត្ត Phu Yen ត្រូវយកចិត្តទុកដាក់ដល់ចក្ខុ វិស័យអភិវឌ្ឍ ការការពារបរិស្ថានប្រកបដោយចីរភាព ការអនុវត្តយុទ្ធសាស្ត្រផ្លាស់ប្ដូរ ឌីជីថលជាតិ និងដំណោះស្រាយដ៏សមស្រប ឆ្លៀតយកប្រភពធនធាននានាដើម្បី បម្រើការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “រាល់របៀបធ្វើនេះ មិនត្រឹមតែជាយុទ្ធសាស្ត្រនិងអនុសាសន៍សម្រាប់ខេត្ត Phu Yen តែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ផ្សេងជាច្រើនទៀតលើទូទាំងប្រទេស ក្នុងស្ថានភាពថ្មីទៀតផង។ ខ្ញុំចង់និយាយថា ខេត្ត ក្រុងទាំងអស់លើទូទាំងប្រទេសត្រូវ តែមានរបៀបធ្វើដ៏សមស្របនិងជាក់ស្ដែងក្នុងការអភិវឌ្ឍ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ