លោកនាយករដ្ឋមន្រ្តី ចេញសារទូរលេខស្ដីពីការទប់ទល់នឹងព្យុះ Vamco

(VOVWORLD) - នៅថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីវៀតណាមបានចុះហត្ថលេខាជាផ្លូវការលើសារទូរលេខ ស្ដីពីការទប់ទល់នឹង ព្យុះ Vamco ជាបន្ទាន់។
លោកនាយករដ្ឋមន្រ្តី ចេញសារទូរលេខស្ដីពីការទប់ទល់នឹងព្យុះ Vamco - ảnh 1 ទូកសេសាទនៅខេត្ត Da Nang (រូបថត៖ TTXVN)

សាទូរលេខនេះបានបញ្ជាក់ថាព្យុះ Vamco គឺជាព្យុះដ៏ខ្លាំងមួយ ហើយត្រូវបានគេព្យាករណ៍ថានឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើតំបន់ឆ្នេរ និងតំបន់ដីគោកនៅតាមបណ្ដាខេត្ត ភាគខាងជើង និងកណ្ដាល ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធបង្កើនកម្លាំង មធ្យោបាយ និងគ្រឿងបរិក្ខារ ដើម្បីត្រៀមឆ្លើយតបនឹងស្ថានភាពដែលអាចកើតមានឡើង។ ស្ថានីយ៍ទូរទស្សន៍វៀតណាម វិទ្យុសម្លេងវៀតណាម ទីភ្នាក់ងារសារព័ត៌មាននិងទីភ្នាក់ងារសារព័ត៌មាននានាបង្កើនការផ្សាយព័ត៌មានដើម្បីប្រជាជននិងអាជ្ញាធរមូលដ្ឋានអាចជ្រាប់បានព័ត៌មានកាត់បន្ថយការខូចខាតដែលបណ្តាលមកពីព្យុះនិងទឹកជំនន់។ គណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងឧប្បត្តិហេតុ គ្រោះមហន្តរាយ ស្វែងរក និងជួយសង្គ្រោះគ្រោះ ក្រសួងការពារជាតិ និងក្រសួងនគរបាល រៀបចំកម្លាំងដើម្បីជួយជម្លៀសប្រជាជននៅតំបន់ងាយរងគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ