លោកនាយករដ្ឋមន្រ្តី៖ ទោះបីជាជំងឺរាតត្បាត កូវីដ ១៩ មានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់គ្រង

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែសីហា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំអចិន្រ្តៃយ៍រដ្ឋាភិបាល ដោយពិភាក្សាអំពីវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ 
លោកនាយករដ្ឋមន្រ្តី៖ ទោះបីជាជំងឺរាតត្បាត កូវីដ ១៩ មានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់គ្រង - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា យ៉ាងណាមិញ ស្ថានភាពជំងឺ នៅតែស្ថិតក្រោមការគ្រប់គ្រង សូម្បីតែតំបន់ ដែលផ្ទុះជំងឺរាតត្បាតដូចជា Quang Nam, Da Nang និង Hai Duong ក៏ស្ថិតក្រោមការគ្រប់គ្រងផងដែរ។ ថ្វីត្បិតដូច្នេះ ក្នុងបរិបទនៃជំងឺរាតត្បាតនៅតែវិវឌ្ឍន៍ យ៉ាងស្មុគស្មាញ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានក្រើនរំលឹកថា៖ “ក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសវិស័យសុខាភិបាល មិនត្រូវធ្វេប្រហេសនិងមិនត្រូវមើលស្រាលការងារដឹកនាំទាល់តែ សោះ។  ជាពិសេស ត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកុំអោយមានតំបន់ផ្ទះជំងឺរាត្បាតឆ្លងរាលដាលក្នុងសហគមន៍។ រដ្ឋាភិបាលបានកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺជាការប្រយុទ្ធដ៏យូរអង្វែង។ ដរាបណាមិនទាន់មានវ៉ាក់សាំងគឺយើងទាំងអស់គ្នាត្រូវរួមរស់នៅជាមួយជំងឺរាតត្បាត ដោយមានវិធីសាស្រ្តនិងវប្បធម៌ប្រព្រឹត្តសមស្រប"

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទោះបីប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាតក៏ដោយ ក៏ត្រូវរក្សាការអនុវត្តគោលដៅដើរទន្ទឹមគ្នាពីរដែរ ហើយថ្នាក់ដឹកនាំមូលដ្ឋានត្រូវដឹកនាំភារកិច្ចទាំងពីរនេះក្នុងពេលដំណាលគ្នា ដើម្បីទទួលបានលទ្ធផលល្អប្រសើរបំផុត ពោលគឺមិនទុកឲ្យជំងឺឆ្លងរាលដាលក្នុងសហគមន៍។ ដូច្នេះ ចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធធ្វើតេស្ត បង្កើនគុណភាពតេស្តនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនមកធ្វើតេស្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ