លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបា

(VOVWORLD) - ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីសាមគ្គីភាពនិងការគាំទ្រយ៉ាងជិតស្និទ្ធរបស់វៀតណាមចំពោះគុយបា ជាពិសេសនៅក្នុងបរិបទដែលប្រទេសទាំងពីរនៅតែជួបការលំបាកជាច្រើន ដោយបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណការទូតរបស់វៀតណាមគឺ ភក្តីភាពនិងស្មោះត្រង់។ 
លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបា - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ TTXVN)

តបតាមការអញ្ជើញរបស់លេខា ទី ១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀតណាម ចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសគុយបាចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែកញ្ញា។

នេះគឺជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រ ពីព្រោះប្រធានរដ្ឋ លោក Nguyen Xuan Phuc  គឺជាប្រមុខរដ្ឋបរទេសដើមដំបូង ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសគុយបា បន្ទាប់ពីប្រទេសមិត្តបានរៀបចំមហាសន្និ បាតបក្សលើកទី ៨ ប្រកបដោយជោគជ័យ ហើយវៀតណាមក៏បានរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ដោយជោគជ័យផងដែរ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីសាមគ្គីភាពនិងការគាំទ្រយ៉ាងជិតស្និទ្ធរបស់វៀតណាមចំពោះគុយបា ជាពិសេសនៅក្នុងបរិបទដែលប្រទេសទាំងពីរនៅតែជួបការលំបាកជាច្រើន ដោយបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណការទូតរបស់វៀតណាមគឺ ភក្តីភាពនិងស្មោះត្រង់។ តាមរយៈដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅហើយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនឹងកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ