លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ត្រូវការក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មី ដើម្បីជំរុញអាជីវកម្មស្វីសមកបណ្តាក់ទុននៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីសលោក Guy Parmelin បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - ស្វីស។ 
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ត្រូវការក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មី ដើម្បីជំរុញអាជីវកម្មស្វីសមកបណ្តាក់ទុននៅវៀតណាម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-ស្វីស (រូបថត៖ Thong Nhat/TTXVN)

ថ្លែងទៅកាន់អង្គភាពអាជីវកម្មជាង ១០០ មកពីប្រទេសទាំងពីរ ប្រធានាធិបតីស្វីសលោក Guy Parmelin បានឲ្យដឹងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានទំហំធំ ហើយត្រូវការក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មី ដើម្បីជំរុញអង្គភាពអាជីវកម្មស្វីសមកបណ្តាក់ ទុននៅវៀតណាម។

“អង្គភាពអាជីវកម្មស្វីសមានការប្តេជ្ញាចិត្តធ្វើអាជីវកម្មយូរអង្វែងនៅវៀតណាម។ កម្រិតនៃការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់ធុរកិច្ចស្វ៊ីសនិងអ្នកតំណាងនៃវិស័យឯកជនដែលមានវត្តមាននៅថ្ងៃនេះបង្ហាញថា វៀតណាមជាអាទិភាពសម្រាប់ស្វីសក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច។ វិបត្តិកូវីដ-១៩ បានបង្ហាញឲ្យឃើញថា យើងត្រូវការក្របខណ្ឌច្បាប់ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែរឹងមាំ។ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារការវិនិយោគ កិច្ចព្រមព្រៀង ជៀសវាងការយកពន្ធទ្វេដង និងកិច្ចព្រមព្រៀងស្តីពីការការពារកម្មសិទ្ធិបញ្ញា។ ទាំងអស់នោះគឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ដែលអនុញ្ញាតឱ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរធ្វើអាជីវកម្ម ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរ។ ថ្វីត្បិតដូច្នេះក៏ដោយ មានកិច្ចព្រមព្រៀងដ៏សំខាន់មួយរវាងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) និង វៀតណាម។ ដំណើរការចរចាបានបន្តអស់រយៈពេល ៩ ឆ្នាំមកហើយ ហើយខ្ញុំសង្ឃឹមថា ដំណោះស្រាយនឹងត្រូវបានកំណត់ក្នុងពេលឆាប់ៗនេះសម្រាប់បញ្ហាដែលកំពុងពិភាក្សា”។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអំពាវនាវឱ្យអង្គភាពអាជីវកម្មស្វីសមកបណ្តាក់ទុននៅវៀតណាមនិងសហការជាមួយធុរកិច្ចវៀតណាមលើវិស័យដែលអង្គភាពអាជីវកម្មស្វីសមានប្រៀបខ្លាំង។

“ទីមួយ គឺដើម្បីលើកកម្ពស់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយលើគោលនយោបាយវិនិយោគរបស់ប្រទេសនីមួយៗទៅកាន់អង្គភាពអាជីវកម្ម ជាពិសេសក្នុងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការដូចជា ហិរញ្ញវត្ថុ ធនាគារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថលជាដើម។ ទីពីរ សហគមន៍ធុរកិច្ចស្វ៊ីស ជំរុញការចរចា ដើម្បីចុះហត្ថលេខាឲ្យបានឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម និង EFTA។ ទីបី ទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរគួរតែជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទថ្មី; ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច ដើម្បីស្វែងរកទីផ្សារ ឱកាសវិនិយោគ និងបង្កើតទំនាក់ទំនងអាជីវកម្ម។ ទី៤ គឺយើងចង់ឱ្យអង្គភាពអាជីវកម្មស្វីស ជួយគាំទ្រដើម្បីរដ្ឋាភិបាលស្វីសជួយឧបត្ថម្ភវៀតណាមក្នុងការផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ តាមរយៈយន្តការ Covax រួមទាំងឧបករណ៍វេជ្ជសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាក្នុងការស្រាវជ្រាវនិងការផលិតថ្នាំព្យាបាលផងដែរ”។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ក៏បានចែករំលែកព័ត៌មានជាច្រើនអំពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅវៀតណាម រួមទាំងម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព និន្នាការស្តារសេដ្ឋកិច្ចប្រកបដោយភាពវិជ្ជមាន និងទំហំពាណិជ្ជកម្មទ្វេភាគីដែលអាចឈានដល់ ៦០០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ជាពិសេសវាគឺជាឱកាសមួយនៅពេលដែលវៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ១៥ រួមទាំងកិច្ចព្រមព្រៀងខ្នាតធំជាច្រើនដែលមានស្តង់ដារខ្ពស់ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ