លោកប្រធានរដ្ឋ Nguyen Xuan Phuc លើកសរសើរបណ្ដា​ទីភ្នាក់ងារ​សារព័ត៌មាន​នៅលើសមរភូមិបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៦ ឆ្នាំ នៃទិវាសារព័ត៌មានវៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២១) លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដោយបានលើកសរសើរដល់បណ្ដាទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបានចូលរួមបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
លោកប្រធានរដ្ឋ Nguyen Xuan Phuc លើកសរសើរបណ្ដា​ទីភ្នាក់ងារ​សារព័ត៌មាន​នៅលើសមរភូមិបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូបថត៖ TTXVN)
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងទៅ ចាប់តាំងពីពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានឆ្លងរាលដាលនោះ តាមរយៈសារពត៌មាន ព្រឹត្តិបត្តិព័ត៌មានទូរទស្សន៍ និងវិទ្យុ ថ្នាក់ដឹកនាំបក្ស រដ្ឋ ជនរួមជាតិ និងយុទ្ធជននៅទូទាំងប្រទេសសុទ្ធតែបានមើលឃើញយ៉ាងច្បាស់លាស់ពីសារៈសំខាន់ និងតួនាទី ដែលមិនអាចខ្វះបានរបស់សារពត៌មាននៅលើ សមរភូមិបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានជាច្រើនមិនត្រឹមតែបានផ្ស្វផ្សាយយ៉ាងត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលានូវរាល់ការណែនាំ និងការសម្រេចរបស់បក្ស និងរដ្ឋស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងព្រមទទួលយកហានិភ័យចំពោះខ្លួនឯង ដើម្បីមានវត្តមាននៅតាមខ្សែជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅតាមព្រំដែន តំបន់ចត្តាឡីស័កសុខាភិបាល និងកន្លែងផ្ទុះជំងឺរាតត្បាតដូចជា Da Nang  Hai Duong  Bac Giang  ទីក្រុងហូជីមិញ ដើម្បីឆ្លុះបញ្ចាំងស្ថានភាពជំងឺរាតត្បាតឲ្យទាន់ពេលវេលាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ