លោកស្រី Hillary Clinton ដណ្តើមបានឧត្តមភាពឡើងវិញចំពោះមុខដៃ គូប្រជែង លោក Donald Trump


លោកស្រី Hillary Clinton ដណ្តើមបានឧត្តមភាពឡើងវិញចំពោះមុខដៃ គូប្រជែង លោក Donald Trump  - ảnh 1
លោកស្រី Hillary Clinton ដណ្តើមបានឧត្តមភាពឡើងវិញចំពោះមុខដៃ គូប្រជែង លោក Donald Trump (VNA)

(VOVworld) – នាថ្ងៃទី ១ សីហា បណ្តាញសារព័ត៌មានអាមេរិកបានចេញផ្សាយ
 លទ្ធផលនៃការស្ទង់មតិឲ្យដឹងថា៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី
Hillary Clinton ដណ្តើមបានឧត្តមភាពឡើងវិញពីដៃគូប្រជែង មហាសេដ្ឋី លោក
Donald Trump ក្រោយពីមាហសន្និបាតទូទាំងប្រទេសគណៈបក្ស ប្រជាធិបតេយ្យ
ដែលទើបនឹងប្រព្រឹត្តទៅនៅក្រុង Philadelphia រដ្ឋ Pensyvalnia។ អាត្រាគាំទ្រ
លោកស្រី  Hillary Clinton គឺ ៥២% ក្នុងពេលនោះ លោក Donald Trump ទទួល
បានសម្លេងគាំទ្រចំនួន ៤៣% តែប៉ុណ្ណោះ។ តាមលទ្ធផលនៃការ ស្ទង់មតិមាន
បណ្ដាបេក្ខជននៃភាគីទី ៣ គឺលោក Gary Johnson មកពីគណៈបក្ស សេរីភាព
និងលោក Jill Stein ពីគណៈបក្សបៃតង លោកស្រី Hillary Clinton បាននាំមុខ
លោក Donald Trump ដោយមានអាត្រា ៤៥%-៣៧%។ ក៏តាម លទ្ធផលនៃការ
ស្ទង់មតិនេះដែរ ៩១% អ្នកគាំទ្រព្រឹទ្ធសភារដ្ឋ Vermont លោក Bernie Sanders
បានឲ្យដឹងថា៖ គេនឹងបោះឆ្នោតសំរាប់លោកស្រី Hillary ធ្វើជាប្រធានាធិបតី
ជាបន្តរបស់អាមេរិក។ ប្រការនេះត្រូវបានចាត់ទុកជាអត្តា សំខាន់ដែលជួយ
លោកស្រីដណ្តើមបានឧត្តមភាពជាថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ