លេខាមជ្ឈឹមបក្ស ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh អញ្ជើញ ប្រគល់អំណោយបុណ្យតេតជូនចំពោះកម្មកររ៉ែ Quang Ninh

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែកុម្ភៈ លេខាមជ្ឈឹមបក្ស ប្រធានគណៈចាត់តាំងមជ្ឈឹម លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំគ្នា” ហើយប្រគល់អំណោយជូនចំពោះកម្មកររ៉ែនៅខេត្ត Quang Ninh។
លេខាមជ្ឈឹមបក្ស ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh អញ្ជើញ ប្រគល់អំណោយបុណ្យតេតជូនចំពោះកម្មកររ៉ែ Quang Ninh - ảnh 1 លោក Pham Minh Chinh និងថ្នាក់ដឹកនាំអគ្គសហព័ន្ធពលករវៀតណាម ប្រគល់អំណោយជូនចំពោះកម្មកររ៉ែ (រូបថត៖ VOV)

ប្រគល់អំណោយចំនួន៣០០ចំណែកជូនចំពោះកម្មករដែលមានស្ថានភាពលំបាកនិងកម្មកររ៉ែជាគំរូនានា លោក Pham Minh Chinh បានផ្ញើរសេចក្ដីជូនពរ ឆ្នាំថ្មីចំពោះកម្មករផ្នែកធ្យូងរ៉ែនៅ Quang Ninh។ លោកបានអះអាងថា៖

        “នេះជាការងារដ៏មានអត្ថន័យមនុស្សសាស្ត្រ។ ខ្ញុំមានគោលបំណងថា បណ្ដាសមមិត្តបន្តយកចិត្តទុកដាក់ដល់ជីវភាពរបស់ពលករ ដែលក្នុងនោះមាន កម្មកររ៉ែ។ ថែទាំងទាំងខាងសម្ភារៈនិងស្មារតីដើម្បីអោយកម្មករមាន លក្ខណៈការងារល្អថែមទៀត ហើយទទួលបានផលប្រយោជន៍ដ៏សក្តិសមនឹង ការរួមចំណែកកម្លាំងកាយចិត្តរបស់ពួកគេចំពោះក្រុមហ៊ុននិងប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ