វង់ភ្លេងមហោរីដ៏ល្បីល្បាញលើពិភពលោកមកប្រគុំតន្ត្រីនៅវិថីដើរថ្មើជើងជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ

(VOVWORLD) - វង់ភ្លេងមហោរីទីក្រុងឡុងដ៍ (London Symphony Orchestra) នឹងចូលរួមសម្ដែងក្នុងកម្ម វិធីប្រគុំតន្ត្រី Vietnam Airlines Classic – Hanoi Concert ឆ្នាំ២០១៨ នាយប់ថ្ងៃទី ៦ ខែតុលាខាងមុខនៅសួនផ្កា Ly Thai To ចំណុះវិថីដើរថ្មើជើងជុំវិញបឹង Hoan Kiem រដ្ឋធានីហាណូយនៃប្រទេសវៀតណាម។

  ឈុតប្រគុំតន្ត្រីដែលមានការ ចូលរួមរបស់សិល្បៈករសិល្បៈការិនីប្រមាណ៩០រូប នឹងប្រព្រឹត្តទៅក្នុងរយៈ ពេល៩០នាទីក្រោមការដឹកនាំរបស់ប្រធានវង់ភ្លេងលោកស្រី Elim Chan។ នេះជា លើកទី២ ហើយដែលវង់ភ្លេងមហោរីទីក្រុងឡុងដ៍មកសម្ដែងនៅទីក្រុងហាណូយ។ លើកដំបូងគឺនាឆ្នាំ២០១៧។

        កម្មវិធីប្រគុំតន្ត្រីនេះជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំតាមកិច្ចព្រមព្រៀង សហប្រតិបតិ្តការរវាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រុមហ៊ុន អាកាសចរណ៍ Vietnam Airlines ដែលរួមចំណែកនាំមកនូវឱកាសទស្សនា កំសាន្តសិល្បៈកំពូលសម្រាប់ប្រជាពលរដ្ឋនៃរដ្ឋធានី។ កម្មវិធីប្រគុំតន្ត្រី Vietnam Airline Classic – Hanoi Concert នេះមិនត្រឹមតែសំដៅបម្រើមនុស្សស្រឡាញ់ សិល្បៈប៉ុណ្ណោះ ថែមទាំងសំដៅផ្សព្វផ្សាយអំពីរូបភាពទឹកដី មនុស្សវៀតណាម និងរដ្ឋធានីហាណូយដ៏ស្រស់ស្អាតនិងសមាហរណកម្មទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ